ប្រទេស​ចិន រក​ឃើញ​ករណី​ឆ្លង​មក​មនុស្ស​ដំបូង ​នៃប្រភេទ​ជំងឺ​គ្រុនផ្តាសាយ​បក្សី H10N3

2021/06/03 01:31:27 am        406


ចិន៖ បុរស​ជនជាតិ​ចិន​វ័យ​៤១​ឆ្នាំ​ម្នាក់ ត្រូវ​បាន​អះអាងថា ជា​ករណី​ឆ្លង​មក​មនុស្ស​ដំបូង​នៃ​ករណី​ឆ្លង​គ្រុន​ផ្តាសាយ​បក្សី​ដ៏​កម្រ ប្រភេទ H10N3​។

ក្រុម​មន្ត្រី​មិនបាន​ផ្តល់ព័ត៌មាន​លំអិត ​ថា​តើ​បុរស​រូបនេះ ​បាន​ឆ្លង​មេរោគ​នេះ​ដោយ​របៀប​ណា ប៉ុន្តែ​មេរោគ​ប្រភេទ H10N3​ត្រូវបាន​គេ​គិតថា មិន​ងាយ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះទេ​។​

​មាន​ប្រភេទ​គ្រុនផ្តាសាយ​បក្សី​ជាច្រើន​​ ហើយ​វា​មិនដែល​ជួបប្រទះ​ថា​មនុស្ស​ធ្វើការ​ជាមួយ​បក្សី​ឆ្លង​មេរោគ​ប្រភេទ​នេះឡើយ​។

គណៈកម្មការ​សុខភាព​ជាតិ​ទីក្រុង​ប៉េកាំង និយាយ​ថា ប្រជាជន​នៅ​ទីក្រុង Zhenjiang បាន​ចូល​សម្រាក​មន្ទីរពេទ្យ​ កាលពី​ថ្ងៃទី​២៨ ខែមេសា ទទួល​រោគវិនិច្ឆ័យ​មេរោគ​ជំងឺ ផ្តាសាយ​បក្សី H10N3 មួយខែ​ក្រោយមក​។ គណៈកម្មការ​សុខភាព​ជាតិ និយាយថា ​គ្មាន​ករណី​មនុស្ស​ឆ្លង​មេរោគ H10N3 ​​ឡើយ​លើ​ពិភពលោក​។

​ករណីនេះ ជា​ករណី​ឆ្លង​ប្រភេទ​ពីស​ត្វ​មក​មនុស្ស ហើយ​ហានិភ័យ​នៃ​ការឆ្លង​ទ្រង់ទ្រាយ​ធំ គឺមាន​ទាប​បំផុត​។ គណៈកម្មការ​និយាយថា​ មេរោគ H10N3 មានការ​បង្ក​រោគ​ទាប ហើយ​មិន​បណ្តាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ឡើយ ហើយក៏​មិន​ទំនងជា​រាលដាល​លឿន​នោះ​ដែរ​។

​អង្គការ​សុខភាព​ពិភពលោក និយាយថា នៅពេលនេះ​គ្មាន​ការបញ្ជាក់​ពី​ការចម្លង​រោគ​ពី​មនុស្ស​ទៅ​មនុស្ស​ឡើយ​។ ទោះបីជា​វីរុស​ផ្តាសាយ​បក្សី សាយភាយ​ក្នុង​ការចម្លង​យូៗ​ម្តង​ពី​បក្សី​មក​មនុស្ស គឺ​មិនមាន​ការភ្ញាក់ផ្អើល​នោះទេ​។

​បច្ចុប្បន្ន​មានការ​ផ្ទុះឡើង​ក្នុងចំណោម​បក្សី​នៃ​មេរោគ​បំ​លែង​ថ្មី H5N8 ដែល​បានកើត​ចំពោះ​បក្សី​រាប់ម៉ឺន​ក្បាល នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​។ ប៉ុន្តែ ​ការឆ្លង​មក​មនុស្ស​ជាមួយ​គ្រុនផ្តាសាយ​បក្សី គឺ​កម្រ​កើតមាន ចាត់​តាំងពី​ការផ្ទុះ​ឡើង​ធំ​មួយ នៃ​ប្រភេទ មេរោគ H7N9 ដែល​បានសំលាប់​មនុស្ស​៣០០​នាក់ កាលពី​ឆ្នាំ​២០១៦ និង​២០១៧​៕​

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm