អង្គការ UNICEF ៖ទឹកជំនន់ ព្យុះភ្លៀង និងចំហេះព្រៃ បង្ខំឲ្យកុមារប្រមាណ២ម៉ឺននាក់ជម្លៀសចេញរៀងរាល់ថ្ងៃជាង៦ឆ្នាំមកនេះ

2023/10/07 05:40:22 pm        73

ឥណ្ឌា ៖ របាយការណ៍របស់អង្គការយូនីសេហ្វរកឃើញថា ទឹកជំនន់ ព្យុះ និងភ្លើងបានជម្លៀសកុមារ២ម៉ឺននាក់ជារៀងរាល់ថ្ងៃក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ។ 

យោងតាមទិន្នន័យថ្មីពីអង្គការយូនីសេហ្វ (UNICEF)កុមារជាង ៤៣ លាននាក់ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេដោយសារទឹកជំនន់ ព្យុះ ភ្លៀង គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃក្នុងរយៈពេល៦ឆ្នាំរវាងឆ្នាំ ២០១៦ និង២០២១។ ការត្តាដែលនាំឲ្យកុមាររហូតដល់២ម៉ឺននាក់ ត្រូវបានផ្លាស់ទីចេញពីលំនៅឋានជារៀងរាល់ថ្ងៃ គឺដោយសារអាកាសធាតុអាប់អួរខ្លាំង បង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទឹកជំនន់ និងព្យុះបណ្តាលឱ្យ មានការផ្លាស់ទីលំនៅ ចំនួន៩៥%របស់កុមារទាំងអស់ដែលបានកត់ត្រាទុក ដោយសារគ្រោះរាំងស្ងួត និងចំហេះព្រៃ។   

លោកស្រីកាតារីន រ៉ាសែល(Catherine Russell) នាយកប្រតិបត្តិអង្គការយូនីសេហ្វ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាគួរឱ្យភ័យខ្លាចណាស់សម្រាប់កុមារទាំងឡាយ នៅពេលដែលភ្លើងឆេះព្រៃដ៏សាហាវ ព្យុះភ្លៀង ឬទឹកជន់ដ៏ធ្ងន់ធ្ងរជន់លិចក្នុងសហគមន៍របស់ពួកគេ ។

អាស៊ីបូព៌ា និងអាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ កាលពីឆ្នាំ ២០២០ ព្យុះស៊ីក្លូន អាំផាន (Amphan) បាននាំឱ្យកុមារចំនួន ១,៥ លាននាក់ផ្លាស់ទីលំនៅ នៅទូទាំងប្រទេសឥណ្ឌា បង់ក្លាដែស មីយ៉ាន់ម៉ា និងប៊ូតង់។ កាលពីឆ្នាំ ២០២១ ព្យុះទីហ្វុងរ៉ៃ (Typhoon Rai) បានបណ្តាលឱ្យកុមារ ១,៥ លាននាក់ផ្លាស់ទីលំនៅនៅទូទាំងប្រទេសហ្វីលីពីន ប៉ាលូ និងវៀតណាម៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm