មីយ៉ាន់ម៉ា ៖ មន្ត្រីច្បាប់ម្នាក់និយាយថា តុលាការកំពូលយោធាសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ បានបដិសេធមិនស្តាប់បន្ដឹងឧទ្ធរណ៍ពិសេសពីមេដឹកនាំប្រទេស ដែលត្រូវបានបណ្តេញចេញពីតំណែង គឺ លោកស្រី Aung San Suu Kyi ប្រឆាំងនឹងការកាត់ទោសលោកស្រីក្នុងសំណុំរឿងពុករលួយចំនួន៦ករណី ដែលលោកស្រីត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភសិទ្ធិអំណាច និងទទួលសំណូក។
អ្នកស្រី ស៊ូជី វ័យ ៧៨ ឆ្នាំ ដែលត្រូវបានចាប់ខ្លួននៅពេលដែលកងទ័ពបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីកាលពីខែកុម្ភៈ ឆ្នាំ ២០២១ កំពុងជាប់ពន្ធនាគារសរុបចំនួន២៧ ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសពីបទឧក្រិដ្ឋជាច្រើនដែលភាគច្រើនត្រូវបានធ្វើឡើងដោយយោធា។
ក្រុមអ្នកគាំទ្រ និងអ្នកវិភាគឯករាជ្យនិយាយថា ការចោទប្រកាន់ទាំងអស់ ត្រូវបានជំទាស់ដោយលោកស្រី ស៊ូជី និងមេធាវីរបស់លោកស្រី គឺជាការក្លែងបន្លំ និងជាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី និងធ្វើឱ្យមានភាពស្របច្បាប់ចំពោះការដណ្តើមអំណាចរបស់យោធា តែប៉ុណ្ណោះ។
ដំបូងឡើយ លោកស្រីបានទទួលការកាត់ទោសជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ ប៉ុន្តែ លោកឧត្តមសេនី មីន អ៊ុង ឡាំង (Min Aung Hlaing) ប្រមុខរដ្ឋាភិបាលយោធា បានផ្តល់ការលើកលែងទោសក្នុងសំណុំរឿងចំនួន៥ និងកាត់បន្ថយទោសរបស់លោកស្រី មកនៅត្រឹម ៦ ឆ្នាំ ជាផ្នែកមួយនៃការលើកលែងទោសដ៏ធំសម្រាប់អ្នកទោសជាង៧.០០០នាក់ ក្នុងថ្ងៃប្រារព្ធពិធីបុណ្យ ឈប់សម្រាកព្រះពុទ្ធសាសនាកាលពីខែសីហាកន្លងទៅនេះ ៕

