រុស្ស៊ី ៖ ភ្នាក់ងារសារព័ត៌មាន BelTA ដែលមានសម្ព័ន្ធភាពជាមួយរបបបេឡារុស បាននិយាយ ដោយដកស្រង់ការអធិប្បាយរបស់លោកលោកលូកាសិនកូក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ Brest របស់ប្រទេសនេះថា លោក អាឡិចសាន់ឌឺ លូកាសិនកូ ប្រធានាធិបតីបេឡារុសស្វ័យប្រកាស បានអះអាងថា បេឡារុស នឹងមាន«អ្វីគ្រប់យ៉ាងដែលចាំបាច់» ដើម្បីធ្វើសង្រ្គាមទំនើបក្នុងរយៈពេលប្រហែលមួយឆ្នាំ។
យើងបានស្រូបយកបទពិសោធន៍នៃសង្គ្រាមសម័យទំនើបយ៉ាងពេញលេញ។ នៅពាក់កណ្តាលឆ្នាំក្រោយ យើងនឹងមានអ្វីគ្រប់យ៉ាង ដែលយើងត្រូវការទាំងស្រុង គឺការទំនាក់ទំនង ការឈ្លបយកការណ៍ យន្តហោះគ្មានមនុស្សបើក រួមទាំងយានដ្រូនវាយប្រហារ និង រថពាស ដែក។
ប៉ុន្តែយើងនឹងធ្វើវាឲ្យសកម្ម ក្នុងពេលការពារ ដើម្បីបើកការវាយលុក នៅពេលណាមួយ បើសិនចាំបាច់»។
ទន្ទឹមនឹងនោះ លោកលូកាសិនកូ បានចង្អុលបង្ហាញពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីធ្វើឲ្យ«ការខូចខាតដែលមិនអាចទទួលយកបាន»ទៅលើសត្រូវ។

