អ៊ុយក្រែន ៖ សារព័ត៌មាន Interfax-Ukraine បាននិយាយ ដោយយោងដល់លោក Andrii Demchenko អ្នកនាំពាក្យឆ្មាំល្បាតព្រំដែនរដ្ឋថា សេវាឆ្មាំល្បាតព្រំដែនរដ្ឋរបស់អ៊ុយក្រែន បានរារាំងមន្ត្រីរដ្ឋាភិបាលជាង ២.000 នាក់ពីការចាកចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីក្រឹត្យហាមឃាត់ពួកគេមិនឲ្យចាកចេញពីប្រទេស ដោយគ្មានហេតុផលត្រឹមត្រូវត្រូវ បានចេញ នៅក្នុងខែមករាឆ្នាំ២០២៣ ។
ចាប់តាំងពីក្រឹត្យនេះ ត្រូវបានចេញ មន្ត្រីជាង ២.០០០នាក់ ដែលកាន់តំណែងផ្សេងៗដែលត្រួតពិនិត្យដោយសេវាឆ្មាំល្បាតព្រំដែនរដ្ឋ ហើយដែលព្យាយាមចាកចេញដោយគ្មានហេតុផលត្រឹមត្រូវ ត្រូវបានរារាំងមិនឲ្យឆ្លងកាត់ព្រំដែន ឬធ្វើដំណើរជាអាណាព្យាបាលអមជាមួយកូនៗរបស់ពួកគេ»។

