ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះថា ដើម្បីធា នានូវលំហូរចរាចរណ៍ត្រង់ចំណុចស្ពានព្រះមុនីវង្ស ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌផង និងទៅថ្ងៃមុខ ផង ដែ ល អាចធ្វើឱ្យប្រជាពលរ ដ្ឋចំណេញពេលវេ លា និងថវិកាក្នុងការធ្វើដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចជាគោលការណ៍២ចំណុចសំខាន់ៗចំពោះស្ពានខ្សែកាបទីក្នុងរាជធានីភ្នំពេញ ដែលតភ្ជាប់រវាងតំបន់អភិវ ឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ។
លោក កើត ឆែ បានបញ្ជាក់ថា សម្ដេចធិបតីបានសម្រេច ១. អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពាន ខ្សែកាប តភ្ជាប់រវាងតំបន់អភិវ ឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ០៣ (បី) ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរា ចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់ ៥ តោន ចុះក្រោម ។ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរណ៍ឆ្លងកាត់ស្ពាននេះវិញ ក្រោយបញ្ចប់ពិធីបុ ណ្យភ្ជុំបិ ណ្ឌ ដើម្បីឱ្យក្រុមហ៊ុន O.C.I.C បន្តអនុវត្តការងារដែលនៅសល់ ឱ្យបានចប់សព្វគ្រ ប់។
លោក កើត ឆែ បន្ថែមថា ទី២. អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពាន ខ្សែកាប តភ្ជាប់រវាងតំប ន់ អភិវ ឌ្ឍកោះន រា និ ង តំបន់អភិវឌ្ឍកោះពេជ្រ ចន្លោះពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៣ តទៅ ក្រោយពីក្រុមហ៊ុន O.C.I.C បញ្ចប់ការដ្ឋានសាងសង់ស្ពានទាំងស្រុង ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



