ប៉ូឡូញ ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki កាលពីថ្ងៃសុក្រ បាននិយាយថា ទីក្រុងវ៉សូវី បានច្រានចោលសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើអន្តោប្រវេសន៍នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលក្រៅផ្លូវការរបស់សហភាពអឺរ៉ុប នៅទីក្រុងហ្គ្រាណាដា (Granada) ។
ផ្ទុយទៅវិញ សេចក្តីថ្លែងការណ៍រួមនេះ នឹងដោះស្រាយតែបញ្ហាផ្សេងទៀតនៅក្នុងរបៀបវារៈគឺ ការពង្រីកសមាជិកប្លុកនេះ។
លោក Morawiecki បានសរសេរនៅលើបណ្តាញសង្គម X ដែលពីមុនគេស្គាល់ថាជា Twitterថា៖«ក្នុងនាមជាអ្នកនយោបាយម្នាក់ដែលមានការទទួលខុសត្រូវ ខ្ញុំសូមបដិសេធអត្ថបទទាំងមូលនៃការសន្និដ្ឋានកិច្ចប្រជុំកំពូលទាក់ទងនឹងការធ្វើអន្តោប្រវេសន៍។
មន្ត្រីសហភាពអឺរ៉ុបម្នាក់ បាននិយាយថា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឆែល (Charles Michel) នឹងចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយស្តីពីការធ្វើអន្តោប្រវេសន៍នេះ។

