ពួកសកម្មប្រយុទ្ធហាម៉ាស់ បើកប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក ប្រឆាំងនឹងអ៊ីស្រាអែល ជាមួយនឹងគ្រាប់រ៉ុក្កែត និងការលួចជ្រៀតចូល

2023/10/07 09:44:35 pm        116

ប៉ាឡេស្ទីន ៖ ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្រ្ទីប (Gaza Strip) បានធ្វើការលួចជ្រៀតចូល ដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃសៅរ៍ ទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយបានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ចូលទៅក្នុងប្រទេស ខណៈដែលពួកសកម្មប្រយុទ្ធហាម៉ាស់ ដែលកំពុងកាន់អំណាច បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការថ្មីមួយ។

អ៊ីស្រាអែល បានចាប់ផ្តើមវាយលុកលើគោលដៅនានា នៅតំបន់ហ្គាហ្សាជាការឆ្លើយតប ដោយកំណត់ដំណាក់កាលសម្រាប់អ្វីដែលទំនងជាការប្រយុទ្ធគ្នាដ៏ធ្ងន់ធ្ងរថ្មីមួយរវាងសត្រូវដ៏ជូរចត់នេះ។

វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីអ្វីដែលមើលទៅដូចជាខ្មាន់កាំភ្លើងប៉ាឡេស្ទីនគ្មានឯកសណ្ឋាន នៅក្នុងទីក្រុងស្តេរ៉ូត( Sderot) ព្រំដែនអ៊ីស្រាអែល។ វីដេអូមួយពីតំបន់ហ្គាហ្សាបានបង្ហាញពីអ្វីដែលមើលទៅដូចជាសាកសពទាហានអ៊ីស្រាអែល ដែលត្រូវបានជាន់ឈ្លីដោយហ្វូងមនុស្សដែលខឹងសម្បា ដោយស្រែកថា «ព្រះជាម្ចាស់ដ៏អស្ចារ្យ»។

វីដេអូមួយទៀត បានបង្ហាញថា ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន បានអូសទាហានអ៊ីស្រាអែលម្នាក់ ដែលកំពុងនៅលើម៉ូតូ។ វីដេអូផ្សេងទៀត បានបង្ហាញពីហ្វូងបុរសប៉ាឡេស្ទីនរាំជុំវិញ និងនៅលើរថក្រោះអ៊ីស្រាអែលដែលកំពុងឆេះ។ ភាពត្រឹមត្រូវនៃវីដេអូ មិនអាចត្រូវបានផ្ទៀងផ្ទាត់ភ្លាមៗនោះទេ។

លោក Mohammed Deif មេដឹកនាំដែលមិនសូវចេញមុខចេញមាត់របស់ក្រុមយោធានៃក្រុមហាម៉ាស់ បានប្រកាសពីការចាប់ផ្តើមនៃអ្វីដែលលោកហៅថា «ប្រតិបត្តិការព្យុះ Al-Aqsa»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm