
ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន បានប្រកាសពីការរកឃើញមនុស្សរហូតដល់ទៅ ៤២នាក់ បានឆ្លងមេរោគកូវីដ-១៩ ដែលនេះជាលើកដំបូងហើយដែលខេត្តមួយនេះ បានរកឃើញករណីឆ្លងដ៏ច្រើនបែបនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន រដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានលើប្រជាពលរដ្ឋ ២៨នាក់ នៅក្នុងស្រុកសាលាក្រៅ ហើយប្រជាពលរដ្ឋ ១១នាក់ទៀតនៅក្នុងក្រុងប៉ៃលិន។
រដ្ឋបាលខេត្តមួយនេះ បញ្ជាក់ទៀតថា អាជ្ញាធរបានសម្រេចបិទផ្អាកទីតាំងអាជីវកម្មក្រុមហ៊ុន និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិចំនួន ៣ ស្ថិតក្នុងឃុំស្ទឹងកាច់ បន្ទាប់ពីឃុំមួយនេះរកឃើញអ្នកឆ្លងកូវីដ-១៩រហូតដល់ ២៨នាក់៕