និស្សិតខ្មែរម្នាក់បានបាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ម្សិលមិញ

2023/10/08 03:52:14 pm        1.7 K

និស្សិតខ្មែរម្នាក់ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ ដែលកំពុងស្នាក់ប្រទេសអ៊ីស្រាអែល បាន​បាត់បង់ជីវិត ក្រោយមានការប្រយុទ្ធគ្នាមួយយ៉ាងធ្ងន់ធ្ងររវាងកងទ័ពអ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ ​កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​ការ​សោកស្តាយ និង​សូម​ចូល​រួម​រំលែក​ទុក​យ៉ាង​ក្រៀមក្រំ​បំផុតជា​មួយ​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​ផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាន​និស្សិតខ្មែរម្នាក់ ក្នុងចំណោមពលរដ្ឋខ្មែរចំនួន៤៥០នាក់ កំពុងមាន​វត្ត​មាន​នៅ​ប្រទេស​អ៊ីស្រាអែល បានទទួលរងគ្រោះរហូតបាត់បង់ជីវិត ក្នុងហេតុការណ៍​ប្រយុទ្ធគ្នា​រវាង​កង​ទ័ព​អ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបាន ផ្ទុះឡើងចាប់ពីថ្ងៃទី៧ម្សិលមិញមក ហើយ​រាជរដ្ឋាភិបាល​សូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និង​សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារជនរងគ្រោះ។

តាមសេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យបានលើកឡើងទៀតថា ភ្លាមៗក្រោយពីការ ទទួល​ដំណឹង នៃការប្រយុទ្ធគ្នានេះ និងការអនុវត្តតាមអនុសាសន៍របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រម​ទាំង​ស្ថាប័ន​មាន​សមត្ថកិច្ច របស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាប្រចាំជាមួយរដ្ឋាភិបាល និង​អាជ្ញាធរ​អ៊ីស្រាអែល ដើម្បី ជួយផ្តល់ការ​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​កំពុង​មានវត្តមាននៅទីនោះ។ ហើយរហូតមកទល់ពេលនេះ ក្រុមការងារ​របស់​កម្ពុជា​បាន​ទាក់ទង់​ជាមួយនិស្សិតខ្មែរភាគច្រើនរួចហើយ ដើម្បី តាមដានពីសុវត្ថិភាពរបស់ពួកគេ។

តាមរយៈសេចក្តីថ្លែងការណ៍ខាងលើនេះដដែលបានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា កំពុង​បន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសភាពការណ៍ ក្នុងប្រទេសអ៊ីស្រាអែល និង​សហការ ជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុងនៅទីនោះ។

ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលសូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាន នៅ​ក្នុងប្រទេសអ៊ីស្រាអែលនាពេលនេះ សូមទាក់ទងតាមប្រព័ន្ធ Whatapps ឬTelegram មក​លេខ​ទូរ​ស័ព្ទ+85586881688 ដើម្បីរាជរដ្ឋាភិបាលអាចទទួលព័ត៌មានបន្ថែមអំពីសុវត្ថិភាពរបស់បងប្អូន និងជួយ ផ្តល់​ការ​សម្រប​សម្រួល​ឲ្យ​បានទាន់ពេលវេលាក្នុងករណីចំាបាច់។ ហើយមួយវិញទៀតរាជរដ្ឋាភិបាលក៏ សូម​អំពាវ​នាវ​ដល់​ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល ស្តាប់តាមការណែនាំរបស់ របស់​អាជ្ញាធរអ៊ីស្រាអែល ឲ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួនផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm