សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌទី៩ នៅវត្តចំពុះក្អែក

2023/10/08 07:15:42 pm        764

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត រួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត បាន​អញ្ជើញ​ចូ​ល​រួមកាន់បិណ្ឌវេណទី៩ ជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តមុន្នីសុវណ្ណ «ហៅវត្តចំពុះក្អែក» ស្ថិត​ក្នុង​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ដោយ​គោ​រពយ៉ាងខ្ជាប់ខ្ជួនតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា និងជាការ​ឧទ្ទិស​តប​ស្នង​សង​គុណ​ចំពោះ​វិញ្ញាណក្ខន្ធ មាតាបិតា ញាតិការទាំងឡាយ​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាងមុ​ខ ជារៀងរាល់ឆ្នាំ ក្នុងវេណទី៩ នៃពិធិបុណ្យភ្ជុំបិណ្ឌ ដែលជា​ពិធី​បុណ្យ​តាម​បែប​សាសនា​ដ៏​ធំ​របស់​ពុទ្ធសាសនិកជនខ្មែរយើង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រម​ទាំង​បង​ប្អូន កូនចៅ ក្រុម​គ្រួសារសម្តេច តែងមកកាន់ទីអារាម វត្តជំពុះក្អែក ដើម្បី​នាំយក​នូវ​គ្រឿង​ចង្ហាន់​បិណ្ឌ​បាត ម្ហូប អាហារ ភេសជ្ជៈនំចំណី គ្រឿងឧបភោគបរិភោគទាំងឡាយ រួមទាំងបច្ច័យ ដើម្បី​វេរប្រគេនចំពោះព្រះសង្ឃពុំដែលខកខាន ឡើយ។

ក្នុង​សាលាឆាន់នៃទីអារាមដ៏ល្អប្រណិត និងធំស្កឹមស្កៃនេះ សម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ព្រមទាំងក្រុមគ្រួសារ បាន អញ្ជើញបូជា,ទៀន,ធូប ថ្វាយចំពោះព្រះពុទ្ធបដិមា និង​បា្ររព្ធ​ពិធីសូត្រមន្ត សមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកដល់គុណបុណ្យ ព្រះរតនត្រ័យ និង​ព្រះ​សម្មា​សម្ពុទ្ធ​ព្រះបរមគ្រូ ដែលពុទ្ធសានិកជនខ្មែរយើងគោរពប្រតិបត្តិរហូតមក។

លំដាប់​អំពី​បទនមស្សការ សមាទានសីលចប់សព្វគ្រប់ សម្តេចតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន  ឯកឧត្តម លោកជំទាវ ជាក្រុមគ្រួសារ បុត្រធិតា និង​ពុទ្ធបរិស័ទ​ទាំង​អស់​ បានអញ្ជើញរាប់បាត្រ បង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខ័ន បុព្វការីជន មាតាបិតាដែលបានចែកឋានទៅកាន់បរលោកខាងមុខ ក្នុងនោះ​មាន​វិញ្ញាណក្ខន្ធ​អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិសភោគាធិបតី ហ៊ុន នាង វិញ្ញាណក្ខន្ធមហាឧបាសិកា ឌី ប៉ុក ជាបិ​តា​មាតា​បង្កើត​សម្តេច​តេជោ ហ៊ុន សែន វិញ្ញាណក្ខន្ធមហាឧបាសក លីនគ្រី វិញ្ញាណក្ខន្ធ​ អ្នក​ឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធ​ម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី ជាបិតាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត វិញ្ញាណក្ខន្ធ​សម្តេច​ឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើតសម្តេចតេជោ វិញ្ញាណ​ក្ខន្ធ​លោក​ជំទាវ​មហា​សទ្ធាភិរ័ត្នធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា ប្អូន​បង្កើត​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ បុត្រាច្បងសម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និងញាតិការសាច់សារលោហិត ដែលបាន​ចែក​ឋាន​ទៅ​កាន់​វរៈ​លោក​ខាង​មុខ​ហើយ​នោះ សូមវិញ្ញាណក្ខន្ធអ្នកមានគុណទាំងអស់បានសោយសុខ ក្នុងឋានដ៏​ខ្ពង់ខ្ពស់​ និង​សុគតិភព កុំបីឃ្លាងឃ្លាតឡើយ។ មួយផ្នែកនៃកុសលផលបុណ្យ ដែលកើតមានក្នុងថ្ងៃនេះ ក៏​សូម​ឧទ្ទិសជូ​នវិញ្ញាណក្ខន្ធវីរជនអ្នកស្នេហាជាតិ ដែលបាន ពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ព្រម​ទាំង​វិញ្ញាណក្ខន្ធ ជនរួមជាតិខ្មែរស្លូតត្រង់ជាង៣លាននាក់ ដែលបាន​បាត់​បង់​អាយុ​ជីវិ​​ត​យ៉ាង​អយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត សូមអោយវិញ្ញាណក្ខ័នអ្នកទាំងអស់នោះ បាន​សោយ​សុខ​ក្នុងឋានសុគតិភពគ្រប់ៗគ្នា។

ម្យ៉ាងវិញទៀត តាមរយៈអំណាចនៃផល្លានិសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​នេះ​ដែរ​ សម្តេចព្រះពោធិវង្ស អំ លឹម ហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និង​ព្រះថេ​រានុថេរគ្រប់ព្រះអង្គ ទាំង២០៥អង្គ ដែលគង់ក្នុងទីអារាម វត្តមុនីសុវណ្ណ បាន​លើក​ឧទ្ទិស​ថ្វាយ​ដល់​វត្ថុ​សក្តិសិទ្ធក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាម​ជួយ​បី​បាច់​ថែ​រក្សាការពារ និងទ្រទ្រង់វិញ្ញាណក្ច័ន្ធលោកអ្នកមានគុណទាំងអស់របស់សម្តេចទាំងទ្វេ សូម​បាន​យោនយក កំណើតក្នុងទីឋានដ៍ខ្ពង់ខ្ពស់។

អានិសង្ឃ​ដែលកើតមានក្នុងថ្ងៃនេះ ក៍សូមលើកថ្វាយដល់អស់វត្ថុសក្តិសិទ្ធលោក សូមជួយ​ប្រោស​ព្រហ្ម​ប្រសិទ្ធិ​ពរជ័យ សិរីមង្គលគ្រប់ប្រការ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុ យឺនយូរ ពូលា​នុ​ភាពមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំបំរើជាតិ សាសនា ព្រះមហាក្សត្រ ឲ្យ​កាន់​តែទទួលបាននូវការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋ​ទទួល​បាន​នូវ​ភាព​សុខ​ដុម​រមនា​ និងការរីកចំរើនគ្រប់ក្រុមគ្រួសារ។

សូម​បញ្ជាក់ថា នៅក្នុងឱកាស នៃការប្រារព្វពិធីបុណ្យភ្ជុំ-ភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសក​រាជ​២៥៦៧​នេះ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំនូវទេយ្យទានប្រគេនព្រះសង្ឃចំនួន ១០វត្តផ្សេងទៀត ក្រៅពីវត្តមុនីសុវណ្ណ ក្នុង​នោះរួមមាន វត្តមុនីប្រសិទ្ធវង្ស វត្តចន្ទបុរីវង្ស វត្តព្រែកតាទែន វត្តក្រពើហារ វត្តបុទុមវតី វត្ត​ក្របៅ វត្តតាខ្មៅ វត្តព្រែកសំរោង វត្តវាំងចាស់ និងវត្តព្រែកឬស្សី ដែល​វត្ត​នីមួយៗ​ទទួល​បាន​នូវ​ភេសជ្ជៈ​ទឹកសុទ្ធ ទឹកក្រូច ទឹកត្រឡាច ទឹកសណ្តែក មៀនកំប៉ុង ទឹកគូលេន ទឹកដោះគោខាប់ ត្រី​ខ​កំប៉ុង កាកាវ ស្ករស តែ មី នំ អង្ករ និងបច្ច័យ ក្នុង១វត្តៗ ២លានរៀល។

ក្នុង​ឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ បាននាំយកគ្រឿងឧបភោគ បរិភោគ និងភេជ្ជៈជាច្រើនមុខ និងបច្ច័យ ជា​សទ្ធាជ្រះថ្លាផ្ទាល់ និងបច្ច័យជាការបរិច្ចាកពីពុទ្ធបរិស័ទវេនបិណ្ឌទី៩ សរុប​ចំនួន​៥២​លាន​២​សែន​រៀល និង១ម៉ឺន២ពាន់២៧០ដុល្លា ប្រគេនសម្តេច ព្រះពោធិវង្ស សំរាប់​តម្កល់​ទុក​កសាង​សមិទ្ធិ​ផល​នានា ក្នុងវត្តជុំពុះក្អែកនេះ។ ដោយឡែកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​បវរណាចតុបច្ច័យ ប្រគេនព្រះសង្ឃ ២០៥អង្គ ក្នុងមួយអង្គៗបច្ច័យ៥ម៉ឺនរៀល។

នៅ​ក្នុងពិធីបុណ្យកាន់បិណ្ឌវេន៩នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម លោក​ជំទាវ​ជា​ពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញពូនភ្នំខ្សាច់ ពូភ្នំអង្ករ ដើម្បីរំដោះនូវ​ទុក្ខ​ទោស​ផង​ទាំង​ពួង ​ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតជាតិ ពិសេស បួង​សួង​ដល់​គុណ​បុណ្យ​ព្រះរតនត្រ័យ​ថែ​រក្សា​ក្នុងលោក សូមតាមជួយបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជា បានរួចចាក​ផុត​ពី​គ្រោះភ័យ​អាសន្ត​អន់ក្រ ហើយប្រជាជនបានគ្រប់ស្រទាប់វណ្ណៈបានរស់នៅក្នុងភាពសុខដុមរមនា ក្រោម​ម្លប់​សន្តិភាព និងការអភិវឌ្ឍ ដែល​ជា​មរតក​ដ៏​មាន​តម្លៃ​ និង​មិន​អាច​កាត់​ថ្លៃ​បាន​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងក្រោមម្លប់នៃព្រះបារមីដ៏ត្រជាក់ត្រជុំ ​នៃ​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm