ក្រសួងកិច្ចការនារី ប្រកាសបើកយុទ្ធនាការទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៣

2023/10/08 09:27:04 pm        214

ភ្នំពេញ៖ ក្រសួងកិច្ចការនារី ប្រកាសបើកយុទ្ធនាការទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៣ ក្រោម​ប្រធានបទ «លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ក្នុងយុគសម័យឌីជីថល» ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ២០២៣នេះតទៅ។

នៅក្នុងពិធីបើកយុទ្ធនាការ ដែលប្រារព្វឡើង ក្នុង «កម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» ដែល​មានអ្នកចូលរួមប្រមាណ ៥០០នាក់ កាលពីព្រឹកថ្ងៃទី៨ ខែតុលានេះ លោកជំទាវកិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងថា យុទ្ធនាការនេះ មាន​គោល​បំណង​ចម្បង​ៗ ចំនួន២ គឺ៖

ទី១).​លើកកម្ពស់ការគាំទ្រពីសំណាក់គ្រួសារ សហគមន៍ និងដៃគូពាក់ព័ន្ធ រួមទាំងបុរស និង​ក្មេង​ប្រុស ក្នុងការលើកកម្ពស់ការទទួលបានសិទ្ធិពេញលេញរបស់ក្មេងស្រី និងការចូលរួម របស់​ក្មេង​ស្រី នៅក្នុងសង្គម-សេដ្ឋកិច្ច, និង

ទី២).ការបង្កើនភាពអង់អាចដល់ក្មេងស្រី ក្នុងការអនុវត្ត សិទ្ធិ, អភិវឌ្ឍសមត្ថភាព និង​បណ្តុះ​សក្តានុពល ក្នុងការដឹកនាំខ្លួនឯង និងចូលរួមដោយពេញលេញ នៅក្នុងការអភិវឌ្ឍគ្រួសារ សេដ្ឋកិច្ច និងសង្គមជាតិ។

យុទ្ធនាការនេះ រៀបចំឡើងក្រោមភាពជាដៃគូរវាង ក្រសួងកិច្ចការនារី និងអង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា ព្រមទាំងចូលរួមពីក្រសួង ស្ថាប័ន អង្គការអន្តរជាតិ ជាតិ សង្គមស៊ីវិល វិស័យឯកជន ប្រព័ន្ធ​ផ្សព្វផ្សាយ និងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍រត់ដើម្បីក្មេងស្រី និង​ដើម្បីទាំងអស់គ្នា, កម្មវិធីនៅតាមបណ្តាខេត្ត, កម្មវិធីប្រកួតបាល់ទាត់នារី, កម្មវិធី​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយនានា និងកម្មវិធីក្មេងស្រីកាន់តួនាទីជំនួស ជាដើម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm