ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៩ នៅវត្តវិហារហ្លួង ស្រុករលាប្អៀរ

2023/10/08 09:34:40 pm        479

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុម​ការងារ​ថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារ អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋ បានចូលរួមក្នុងពិធីកាន់បិណ្ឌទី០៩ នៅក្នុងវត្តវិហារហ្លួង ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុង​ឱកាសជួបជាមួយប្រជាពលរដ្ឋនៅព្រឹកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បាន​មាន​ប្រសាសន៍​ទៅ​កាន់​បងប្អូនប្រជាពលរដ្ឋដោយរំលឹក និងបង្ហាញ​ជូន​ដល់​ប្រជាពលរដ្ឋ​អំពី​សមិទ្ធផល​នានា​ជា​ច្រើន​ដែល​រាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​ បាននិងកំពុងកសាងអភិវឌ្ឍ ក្នុងនោះមានទាំងមន្ទីរពេទ្យ, មណ្ឌលសុខភាព, សាលា​រៀន​ចាប់​ពី​ថ្នាក់​មតេយ្យ ដល់ថ្នាក់ឧត្តមសិក្សា, វត្តអារាមជាដើម,។ល។ ពិសេស​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ ដែលក្នុងនាមឯកឧត្តមជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គឺឯកឧត្តម​បាន​កសាង​សមិទ្ធ​ផល​ជា​ច្រើន​នៅទូទាំងប្រទេស តាំងពីខេត្តក្រុងរហូតដល់មូលដ្ឋានទីជនបទផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា៖ ការរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ បង​ប្អូន​ប្រជា​ពលរដ្ឋបានឃើញច្បាស់ផ្ទាល់នឹងភ្នែកហើយ ទាំងការរស់នៅប្រកបដោយសុខសន្តិភាព ទាំង​ការ​រីក​ចម្រើនចំពោះសមិទ្ធផលនានា ទាំង​អស់​នេះ​ក៏​ដោយ​សារ​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយភាព​ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ដែលសម្តេចទាំងពីរបានខិតខំលះបង់គ្រប់បែបយ៉ាង ដើម្បី​ជាតិមាតុភូមិ តាំងពីការរំដោះប្រទេសពីបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​បង្កើត​ឱ្យ​មាន​សុខ​សន្តិភាព និងធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មាន​ភាព​សម្បូរ​សប្បាយ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មិនតែប៉ុណ្ណោះ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជា​ប្រធាន នឹងបន្តការពារសុខសន្តិភាព នឹងធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​រឹត​តែមា​ន​ភាព​សម្បូរ​សប្បាយ​ជា​បន្តទៀត៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm