មនុស្សយ៉ាងហោចណាស់១៤នាក់ បានបាត់បង់ជីវិតនៅក្នុងការផ្ទុះមួយនៅរោងចក្រផលិតកាំជ្រួចភ្ញី ក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាទីក្រុង បេងហ្គាលូរូ (Bengaluru) របស់ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ (៧ តុលា) ។
មន្ត្រីនគរបាលជាច្រើននាក់ ក្រុមពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ បន្ទាប់មកក្រុមគ្រូពេទ្យជួយសង្គ្រោះបឋមក៏បានទៅកាន់ទីនោះផងដែរ។
ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃការឆេះនេះ។ តាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ក្រៅពីអ្នកស្លាប់ទាំង១៤នាក់នោះ មានមនុស្សជាច្រើននាក់ទៀតបានរងរបួសធ្ងន់។
ឧបទ្ទវហេតុឧស្សាហកម្ម គឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ហើយជារឿយៗត្រូវបានស្តីបន្ទោសលើមនុស្សដែលមិនគោរពបទដ្ឋានសុវត្ថិភាព ក៏ដូចជាការត្រួតពិនិត្យយ៉ាងខ្ជីខ្ជាពីក្រុមមន្ត្រីរដ្ឋាភិបាលផងដែរ៕

