ជនសង្ស័យ ៧នាក់ក្នុងការធ្វើឃាតបេក្ខជនប្រធានាធិបតីអេក្វាឌ័រ ត្រូវបានគេសម្លាប់ក្នុងពន្ធនាគារ

2023/10/08 10:48:39 pm        168

ទីភ្នាក់ងារពន្ធនាគារបាននិយាយថា បុរស៧នាក់ ដែលត្រូវ​បាន​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ក្នុង​ឃាតកម្ម​កាល​ពីខែសីហា របស់បេក្ខជនប្រធានាធិបតីប្រឆាំងអំពើពុករលួយរបស់អេក្វាឌ័រ លោក Fernando Villavicencio ត្រូវបានសម្លាប់នៅក្នុងពន្ធនាគារកាលពីថ្ងៃសុក្រ (៦ តុលា) រយៈ​ពេល​ត្រឹម​តែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលការបោះឆ្នោតដ៏សំខាន់មួយ។

ជនរងគ្រោះ ៦នាក់ត្រូវបានសម្លាប់នៅពន្ធនាគារ Litoral Penitentiary ក្នុងទីក្រុង Guayaquil កាលពីថ្ងៃសុក្រ និងម្នាក់ទៀតត្រូវបានសម្លាប់នៅក្នុងពន្ធនាគារទីក្រុងគីតូ កាលពីថ្ងៃសៅរ៍។ ប្រធានា​ធិបតីអេក្វាឌ័រ លោក Guillermo Lasso បានប្រកាសកាលពីថ្ងៃសៅរ៍ អំពី​ការ​ដក​តំណែង​មន្ត្រី​ពីររូ​ប គឺប្រធានពន្ធនាគារ និងប្រធានអង្គភាពស៊ើបអង្កេតរបស់នគរបាល។

ការិយាល័យអគ្គមេធាវីរបស់ប្រទេសអេក្វាឌ័រ ក៏បានបើកការ​ស៊ើប​អង្កេត​ទៅ​លើ​ទីភ្នាក់​ងារ​ពន្ធនាគារ​​របស់ប្រទេសនេះផងដែរ ដោយសារតែទីភ្នាក់ងារពន្ធនាគារ SNAI មួយនេះ មិនបានអនុវត្តដីកាសម្រេច ក្នុងការផ្ទេរជនសង្ស័យមួយរូបចុងក្រោយចេញ សម្រាប់​ហេតុ​ផល​សុវត្ថិភាព​ដែលថា អ្នកទោសទាំងប្រាំមួយនាក់ ត្រូវបានសម្លាប់នៅពន្ធនាគារ Litoral Penitentiary កាលពីថ្ងៃសុក្រនោះទេ។

គួររម្លឹកផងដែរថា លោក Villavicencio ដែលធ្លាប់ជាអ្នកសារព័ត៌មានដ៏លេចធ្លោម្នាក់ ដោយ​បាន​លាត​ត្រដាង​អំពើ​ពុករលួយ និងឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈ​ពេលចាកចេញពីព្រឹត្តិការណ៍យុទ្ធនាការបោះឆ្នោតមួយ កាលពីខែសីហា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        289
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        332
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        311

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm