ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ បាន ប្រកាសរកឃើញករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីចំនួន ០១ករណី ប្រភេទហាស់៥ អ៊ុន១ (H5N1) លើបុរសអាយុ ៥០ឆ្នាំ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។




