មនុស្សជាង ៧០០នាក់ រត់ប្រណាំងអបអរការដាក់ដំណើរ​ការព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប-អង្គរ

2023/10/09 03:46:30 pm        294

ប្រជាជនកម្ពុជា-ចិន ជាង ៧០០នាក់ បាននាំគ្នារត់ប្រណាំងចម្ងាយខ្លី ដើម្បីអបអរខួប១០ឆ្នាំ នៃ​ការ​បង្កើត​យុទ្ធសាស្ត្រ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” និងដើម្បី​អបអរ​ដាក់​ឱ្យ​ដំណើរ​ការ​ជើង​ហោះ​ហើរ​អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាប-អង្គរ ដែលនឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៦ ខែ​តុលា​ ឆ្នាំ​២០២៣​ខាង​​មុខនេះ នៅបណ្ដោយផ្លូវតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ​២០២៣។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាមានប្រសាសន៍ថា ការរត់ម៉ាតុងនេះ ក៏​បាន​បង្ហាញទៅភ្ញៀវទេសចរនៅក្នុងពិភពលោកថា កម្ពុជា​កំពុង​ទទួល​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​។ ​ហើយក៏ជាការឆ្លើយតបថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថភាព និង​អាច​បង្កើត​ព្រឹត្តិការណ៍បានគ្រប់ទីកន្លែង។

លោក ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប បានមានប្រសាសន៍ថា ពិធីរត់ប្រណាំងចម្ងាយខ្លី នៅ​លើ​ផ្លូវហាយវេអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅទឹកដីខេត្តសៀមរាបនេះ ត្រូវ​បាន​រៀប​ចំ​ឡើង ក្នុងគោលបំណងអបអរសាទរចំពោះខួបលើកទី១០ នៃការបង្កើតយុទ្ធសាស្ត្រ “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” និងចូលរួមអបអរសាទរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែល​គ្រោង​នឹង​បើក​ដំណើរការ និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាពេលខាងមុខឆាប់ៗនេះ ក៏​ដូច​ជា​រួម​ចំណែក​ជំរុញ និងទាក់ទាញស្តាវិស័យទេសចរណ៍នៅប្រទេស កម្ពុជា​ក៏​ដូច​ជា​នៅ​ខេត្ត​សៀមរាប​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ក្រោយវិបត្តិសេដ្ឋកិច្ចនៃការរីករាលដាលជំងឺកូវីដ-១៩។

 

ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយខ្លីនាពេលនេះ គឺជាការចូលរួមចំណែក ជំរុញ​ឱ្យ​មាន​ការ​រីក​ចម្រើន​នូវ​វិស័យ​កីឡា ក៏ដូចជាវិស័យទេសចរណ៍ទូទាំងខេត្ត។ គួរបញ្ជាក់ថា កម្មវិធី​រត់​ប្រណាំង ដើម្បី​អបអរ​ការ​ដាក់​ដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គឺមាន ៣វិញ្ញាសារួមមានរត់ ៥គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ១៥គីឡូម៉ែត្រ ដែលមានអ្នកចូលរួមជាង ៧០០នាក់៕

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        275
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        338

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm