ប្រធានាធិបតីអាស៊ែរបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ ( Ilham Aliyev) បានស្នើប្រទេសហ្ស៊កហ្ស៊ីធ្វើជាទីតាំងសម្រាប់កិច្ចចរចាសន្តិភាពរវាងអាស៊ែរបៃហ្សង់ និងអាមេនី បន្ទាប់ពីវគ្គចុងក្រោយនៃជម្លោះលើ តំបន់ណាហ្គូណ័រ-ការ៉ាបាក់ នៅក្នុងខែកញ្ញា។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយនាយករដ្ឋមន្ត្រីហ្ស៊កហ្ស៊ី លោក អារ៉ាក់លី ហ្គារីបាសវីលី (Irakli Garibashvili) នៅក្នុងរដ្ឋធានីធឺប៊ីលីស៊ី ( Tbilisi) ប្រទេសហ្ស៊កហ្ស៊ី ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងាររដ្ឋរបស់អាស៊ែរបៃហ្សង់។
សំណើនេះ ធ្វើឡើងបន្ទាប់ពីប្រទេសអាស៊ែរបៃហ្សង់ និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសទួរគីទាំងពីរ បានសម្រេចចិត្តមិនចូលរួមកិច្ចចរចាសន្តិភាព ដែលបានគ្រោងទុករវាងបាគូ និងយ៉េរ៉េវ៉ាន់ នៅខាងក្រៅវេទិកាកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប ដែលបានធ្វើឡើងកាលថ្ងៃទី៥ ខែតុលានៅទីក្រុងហ្គ្រាណាដា (Granada) ប្រទេសអេស្ប៉ាញ។
ប្រទេសហ្ស៊កកហ្ស៊ី ដែលមានព្រំប្រទល់ជាប់ទាំងអាមេនី និងអាស៊ែរបៃហ្សង់ ជាអតីតសាធារណរដ្ឋសូវៀតទីបីនៅតំបន់កូកាស( Caucasus) អាចធ្វើជាអ្នកសម្រុះសម្រួលរវាងប្រទេសទាំងពីរ នេះបើយោងតាមសេចក្តីថ្លែងការណ៍នោះ។
