
ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានប្រកាសពីការរកឃើញប្រជាពលរដ្ឋចំនួន ០៥នាក់បន្ថែមទៀតកាលពីថ្ងៃម្សិលមិញនេះ នៅឯស្រុកសំបូរ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តក្រចេះបញ្ជាក់ថា ករណីឆ្លងថ្មីទាំង ០៥នាក់នេះ ត្រូវបានរកឃើញលើពលរដ្ឋនៅក្នុងភូមិជើងពាធ ស្ថិតក្នុងឃុំកោះខ្មែរ។
បើតាមរដ្ឋបាលខេត្តក្រចេះ ពលរដ្ឋទាំង ៥នាក់នេះ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីពួកគេធ្វើដំណើរវិលត្រឡប់មកពីខេត្តកំពង់ធំតាមរថយន្តផ្ទាល់ខ្លួនកាលពីថ្ងៃចន្ទកន្លងមកនេះ។
រដ្ឋបាលខេត្តក្រចេះឱ្យដឹងទៀតថា អ្នកជំងឺទាំង ៥នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះហើយ៕