អ្នកតវ៉ាជាច្រើននាក់ បានជួបជុំគ្នាក្នុងការប្រមូលផ្តុំមួយ នៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន បន្ទាប់អ៊ីស្រាអែល បានបាញ់ផ្លោងនៅតំបន់ហ៊ុមព័ទ្ធហ្គាហ្សារបស់ប៉ាឡេស្ទីន បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។

ប្រទេសអ៊ីស្រអែល កំពុងមានចាត់វិធានការក្នុងការសងសឹកសម្រាប់ការវាយប្រហារមួយដែលមានការបង្ហូរឈាមខ្លាំង នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅពេលដែលក្រុមអ៊ីស្លាមនិយមហាម៉ាស់សម្រុកឆ្លងកាត់ទីក្រុងជាច្រើនរបស់អ៊ីស្រាអែលបណ្តាលឲ្យពលរដ្ឋអ៊ីស្រាអែល៧០០នាក់ស្លាប់ និងចាប់ជំរិតរាប់សិបនាក់ផ្សេងទៀត។
នៅក្នុងការតវ៉ាមួយ ដែលរៀបចំដោយ ក្រុមដែលមានឈ្មោះថាប៉ាគីស្ថានមូលនិធិសម្រាប់ប៉ាឡេស្ទីន នៅខាងក្រៅក្លឹបសារព័ត៌មាននៅទីក្រុង Karachi ក្រុមអ្នកតវ៉ា បានឡើងជាន់ និងដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល។
ការតវ៉ាមួយផ្សេងទៀត កាលពីពេលល្ងាច ដែលរៀបចំដោយក្រុមនិកាយស៊ីអ៊ីត MWM បុរសនិងស្ត្រី ជាច្រើននាក់ បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវ មានការទង់ជាតិ ប៉ាឡេស្ទីន និងរូបមេដឹកនាំនិកាយស៊ីអ៊ីត។
ប្រទេសប៉ាគីស្ថាន គ្មានទមនាក់ទំនងការទូត ជាមួយប្រទេសអ៊ីស្រាអែលនោះទេ។
