រដ្ឋមន្ត្រីការពារជាតិ លោក ឡយ អូស្ទីន (Lloyd Austin) និយាយថា សហរដ្ឋអាមេរិក នឹងបញ្ជូននាវា និងយន្តហោះយោធោជច្រើនទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ជិតអ៊ីស្រាអ៊ែល ដើម្បីបង្ហាញការគាំទ្រ។ទីក្រុងវ៉ាស៊ីនតោន ជឿថា ការវាយប្រហារចុងក្រោយបំផុតរបស់ក្រុមហាម៉ាស អាចមានបំណង រំខានដល់ការធ្វើឲ្យមានប្រក្រតីភាពដ៏សំខាន់នៃទំនាក់ទំនងរវាងអ៊ីស្រាអែល និង អារ៉ាប៊ីសាអ៊ូឌីត ។

ក្រុមយុទ្ធហាម៉ាស បានវាយប្រហារពាសពេញទីក្រុងមួយចំនួនរបស់អ៊ីស្រាអ៊ែល ខណៈប្រទេសនេះ បានជួបប្រទះថ្ងៃដ៏សោកសៅរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍កាលពីថ្ងៃសៅរ៍។ អ៊ីស្រាអែល បានវាយបកលើជនជាតិប៉ាឡេស្ទីនដោយការវាយប្រហារតាមអាកាសនៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យ ដោយមនុស្សរាប់រយនាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ទាំងសងខាង ។អំពើហិង្សាដែលនៅតែបន្តនេះអាចចាប់ផ្ដើមរុញឲ្យមានសង្រ្គាមដ៏ធំនៅក្នុងតំបន់មជ្ឈិមបូព៌ា។
លោក Austin បានបន្ថែមថា សហរដ្ឋអាមេរិក នឹងផ្ដល់អាវុធឲ្យទៅអ៊ីស្រាអែល ហើយជំនួយផ្នែកសន្តិសុខរបស់ខ្លួន បានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ។លោកថាមន្ទីរបញ្ចកោន នឹងបន្ថែមយន្តហោះចម្បាំង ទៅកាន់តំបន់នោះ ផងដែរ ។
សេតវិមានវាននិយាយបន្ទាប់ពីការសន្ទនាថាតាមទូរស័ព្ទរវាងមេដឹកនាំទាំង២ថា លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រាប់ លោកនាយករដ្ឋមន្ត្រី បេន ចាមីនណេតានយ៉ាងហ៊ូ ( Benjamin Netanyahu) កាលពីថ្ងៃអាទិត្យថា ជំនួយបន្ថែមទៀត សម្រាប់កងកម្លាំងការពារជាតិរបស់អ៊ីស្រាអែល កំពុងដឹកជញ្ជូនទៅឲ្យអ៊ីស្រាអែល ហើយជំនួយបន្ថែមទៀត នឹង ទៅដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ។
លោក Austin និយាយថា លោកបានបញ្ជាឲ្យបញ្ជូនក្រុមនាវពិឃាត ទៅជិតអ៊ីស្រាអែល ដែលរួមទាំងនាវផ្ទុកយន្តហោះ Ford និងនាវា ដែលផ្ដល់ជំនួយដល់នាវាផ្ទុកយន្តហោះនេះ ៕
