មនុស្សរាប់រយនាក់ចេញតវ៉ានៅសហរដ្ឋអាមេរិក ដើម្បីថ្កោលទោសភាពស្ងាត់ស្ងៀមអន្តរជាតិលើបញ្ហាប៉ាឡេស្ទីន

2023/10/09 05:05:25 pm        298

ប្រជាជនប៉ាឡេស្ទីន សញ្ជាតិអាមេរិក និងក្រុមអ្នកគាំទ្រប៉ាឡេស្ទីនរាប់រយនាក់ បានដើរដង្ហែនៅទីក្រុង Chicago រដ្ឋ Illinois របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (៨ តុលា) ដោយអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ឈប់ធ្វើជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល។ ក្រុមអ្នកតវ៉ាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបញ្ចប់ «ភាពស្ងៀមស្ងាត់» របស់ខ្លួនលើប៉ាឡេស្ទីន ដោយបន្ថែមថា ពលរដ្ឋអាមេរិកចាំបាច់ត្រូវតែបង្កើនសំឡេងគាំទ្រប៉ាឡេស្ទីនបន្ថែមទៀត។

អ្នកតវ៉ាម្នាក់បាននិយាយថា «ពួកយើងចង់សម្ដែងពីក្ដីកង្វល់របស់យើង និងទាមទារឲ្យរដ្ឋាភិបាលអាមេរិក បញ្ឈប់ការផ្ដល់ជំនួយដល់រដ្ឋាភិបាលរើសអើងរបស់អ៊ីស្រាអែល។ បញ្ហាមួយទៀតនោះគឺ សហគមន៍អន្តរជាតិបានរក្សាភាពស្ងៀមស្ងាត់ ប្រឆាំងនឹងការប្រល័យពូជសាសន៍របស់អ៊ីស្រាអែល។ ពួកគេនិយាយគាំទ្រអ៊ុយក្រែន ប៉ុន្តែមិនបានធ្វើអ្វីសោះសម្រាប់ប៉ាឡេស្ទីន»។

ជាមួយគ្នានោះដែរ ក្រុមអ្នកគាំទ្រប៉ាឡេស្ទីនជាច្រើននាក់ បានចេញតវ៉ានៅទីក្រុងញ៉ូវ យ៉ក ព្រមទាំងនៅមុខសេតវិមាន ដោយថ្កោលទោសការគាំទ្ររបស់សហរដ្ឋអាមេរិក ដល់ប្រទេសអ៊ីស្រាអែលផងដែរ។

ការវាយលុករបស់ក្រុមយុទ្ធជនហាម៉ាស់ តាមទីក្រុងនានារបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ គឺជាការលុកលុយយ៉ាងសាហាវបំផុត ចាប់តាំងពីការវាយប្រហាររបស់អេហ្ស៊ីប និងស៊ីរី នៅក្នុងសង្គ្រាម Yom Kippur កាលពី ៥០ឆ្នាំមុនមក ហើយបានគំរាមបញ្ឆេះការផ្ទុះឡើងនៃជម្លោះមួយទៀត នៅក្នុងបញ្ហាដែលមិនចេះចប់មួយនេះ។

ជាការឆ្លើយតប អ៊ីស្រាអែល បានវាយប្រហារតាមអាកាសលើប្លុកលំនៅដ្ឋាន ផ្លូវរូងក្រោមដី វិហារអ៊ីស្លាម និងលំនៅឋានរបស់ក្រុមមន្ត្រីនៃក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សជាង ៤០០នាក់ រួមទាំងកុមារ ២០នាក់ ស្របតាមពាក្យសច្ចារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចំពោះការសងសឹកដ៏ខ្លាំងក្លាវិញ ទៅលើក្រុមហាម៉ាសប៉ាឡេស្ទីនមួយនេះ៕

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        7
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm