ក្រុមហ៊ុនដឹកជញ្ចូនតាមផ្លូវអាកាសអន្តរជាតិជាច្រើនបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេ បានផ្អាកជើងហោះហើរ ដែលបម្រើនៅទីក្រុង តែលអាវីវ ក្នុងពេលមានការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ មកលើប្រទេសអ៊ីស្រអែល ហើយកំពុងរង់ចាំស្ថានភាពប្រសើរឡើងមុនពេលការបន្តសេវាកម្មជាថ្មី។

ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសសហរដ្ឋអាមេរិក United Airline ក្រុមហ៊ុនអាកាសចរណ៍ Delta Airline និង American Airline បាននិយាយថាពួកគេបានផ្អាកជើងហោះហើរត្រង់ ខណៈក្រុមហ៊ុនអាកាសចរណ៍បារាំង Air France ក៏បានផ្អាកផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការជាធម្មតា សេវាកម្មហោះហើរត្រង់ពីតំបន់ទីក្រុងធំៗរបស់សហរដ្ឋអាមេរិក រួមមាន ទីក្រុងញ៉ូវយ៉ក ឈីកាហ្គោ វ៉ាស៊ីនតោនឌី.ស៊ី និងទីក្រុងម៉ៃអាមី។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនអាកាសចរណ៍ United បាននិយាយថា ក្រុមហ៊ុន បានធ្វើប្រតិបត្តិការណ៍ជើងហោះហើរតាមការកំណត់ចំនួន២លើក ទៅកាន់សហរដ្ឋអាមេរិក ពីប្រទេសអ៊ីស្រាអែល កាលពីល្ងាចថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ប៉ុន្តែសេវាកម្មនោះ បានផ្អាក រហូតដល់ស្ថានភាពអនុញ្ញាតឲ្យសេវានោះបន្ត។
អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយថា ពួកគេបានតាមដានស្ថានភាពដើម្បីធ្វើការកែសម្រួលកាលបរិច្ឆេទតាមការចាំបាច់ ប៉ុន្តែជើងហោះហើរជាច្រើន ត្រូវបានលុបចោលនៅក្នុងសប្តាហ៍នេះ។
