មន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះជីវិតក្មេងប្រុសអាយុ១២ខែម្នាក់ ក្រោយមានដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងធ្ងន់ធ្ងរ

2023/10/09 10:22:38 am        305

មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានសង្រ្គោះជីវិតក្មេងប្រុសម្នាក់ អាយុ១២ខែ បានទាន់ពេលវេលា បន្ទាប់ពីក្មេងប្រុសរូបនេះមានជំងឺយ៉ាងធ្ងន់ធ្ងរ ដោយមានដំបៅខ្ទុះធ្លុះ ធ្លាយសួងយ៉ាងស្មុគស្មាញបំផុត។

តាមរយៈផេកហ្វេសបុក ដែលមានឈ្មោះថា Dr…Beat Richner នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ជំងឺរលាកសួតធ្ងន់ធ្ងរអាចបង្កឡើងដោយពួកបាក់តេរី មេរោគផ្សិត និងពពួកវីរុស​មួយ​ចំនួនជួនកាលមានពួកបាក់តេរី និងវីរុសរួមគ្នាវាយប្រហារប្រព័ន្ធដង្ហើមក្នុងពេលតែមួយផងដែរ។ចៅប្រុសតូចម្នាក់នេះអាយុ១២ខែ មកពីខេត្តកណ្តាល យកមកមន្ទីរពេទ្យគន្ធបុប្ផានាដង្ហើម​ចុងក្រោយ និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដោយមានជំងឺរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ​និងវិវត្តទៅជាដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងស្មុគស្មាញបំផុត ដោយសារមេរោគបាក់តេរីកាចឈ្មោះ Burkholderia pseudomallei + វីរុសRSV+ វីរុស enfluenza A រួមគ្នាវាយប្រហារសួតរបស់គាត់។

យ៉ាងណាក៏ដោយតាមរយៈផេកខាងលើនេះ បានបញ្ជាក់ថា«ចៅប្រុស ត្រូវបានជួយសង្រ្គោះជីវិត​នៅផ្នែកសង្រ្គោះបន្ទាន់គន្ធបុប្ផាភ្នំពេញអស់រយៈពេល ៦៤ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម និងត្រូវបានធ្វើការវះកាត់យកក្លែបសួតស្អុយរលួយចំនួន២លើកថ្ងៃនេះបានជាសះស្បើយ និងមានសុខភាពល្អ ប្រសើរឡើងវិញ»។

ផេកហ្វេសបុកដែលមានឈ្មោះថាDr Beat Richnerនេះគ៏បានថ្លែងអំណរអរគុណគន្ធបុប្ផា និង​បន្តបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ ​សម្រាប់គ្រប់ៗគ្នា ​ដោយគ្មានការរើសអើង អរគុណមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា ​អរគុណចំពោះសប្បុរសជនគ្រប់ៗរូប ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am