អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកតាលីបង់កំពុងផ្អាកសេវាកម្មកុងស៊ុលរបស់ស្ថានទូតអាហ្វហ្គានីស្ថានចំនួនពីរ គឺទីក្រុងឡុងដ៍ និងទីក្រុងវីយែន ដោយសារកង្វះតម្លាភាព និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ នៅក្នុងទីក្រុងកាប៊ុល។

ស្ថានទូត និងស្ថានកុងស៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថានភាគច្រើន ត្រូវបានទទួលបុគ្គលិកពីអតីតរដ្ឋបាលដែលគាំទ្រដោយលោកខាងលិច ដោយមានប្រហែលរាប់សិបនាក់ ស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់រដ្ឋបាលតាលីបង់។
ប្រទេសមួយចំនួន រក្សាបេសកកម្មការទូតសកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រួមទាំងប៉ាគីស្ថាន ទួរគី កាតា និងចិន ប៉ុន្តែសហគមន៍អន្តរជាតិ នៅតែប្រុងប្រយ័ត្នក្នុងការទទួលស្គាល់ជាផ្លូវការថា ពួកតាលីបង់ជាអ្នកគ្រប់គ្រងស្របច្បាប់នៃប្រទេសអាហ្វហ្គានីស្ថាន។

អ្នកនាំពាក្យក្រសួងការបរទេសលោក អាប់ឌុល កាហា បាល់ឃី ( Abdul Qahar Balkhi) បាននិយាយថា ការផ្អាកសេវាកម្មកុងស៊ុល នៅស្ថានទូតទាំងពីរនេះ គឺមានប្រសិទ្ធភាពជាធរមាន ហើយរហូតដល់មានការជូនដំណឹងបន្ថែម។ សេវាកម្មដែលរងផលប៉ះពាល់រួមមានបញ្ហា និងការពន្យារលិខិតឆ្លងដែន និងទិដ្ឋាការ។
