ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី០៥ ខែមិថុនាឆ្នាំក្រោយនេះ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
ការកំណត់កាលបរិច្ឆេទជាក់លាក់នេះ ត្រូវបានប្រកាសឱ្យដឹងនៅក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលចេញកាលពីថ្ងៃម្សិលមិញនេះ។
ក្នុងសេចក្ដីសម្រេចនោះ សម្ដេចតេជោ ហ៊ុន សែន បានថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសសម្រាប់អាណត្តិថ្មី ត្រូវកំណត់ធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៥ ខែមុថិនា ឆ្នាំ២០២២៕
