អ៊ុយក្រែនរំពឹងថា ការវាយប្រហារដោយយានដ្រូនក្នុងរដូវរងារនេះ គឺនឹងមានចំនួនច្រើនបំផុតមិនធ្លាប់មាន

2023/10/09 11:54:03 am        270

អ្នកនាំពាក្យរបស់កងកម្លាំងទ័ពអាកាសអ៊ុយក្រែន លោក Yuriy Ihnat បាននិយាយកាលពីថ្ងៃអាទិត្យ (៨ តុលា) ថា កងកម្លាំងទ័ពអាកាសរបស់អ៊ុយក្រែនរំពឹងថា នឹងមានការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន មកលើដីរបស់ខ្លួនក្នុងរដូវរងានេះ។

លោក Ihnat បាននិយាយថា ទិន្នន័យកាលពីខែកញ្ញា បង្ហាញពីការប្រើប្រាស់យានដ្រូនប្រភេទ Shahed kamikaze ពីរុស្ស៊ី ដែលរចនាដោយអ៊ីរ៉ង់ អាចនឹងលើសតួលេខវាយប្រហារកាលពីឆ្នាំមុន។

លោកបានប្រៀបធៀបចំនួននេះ ជាមួយនឹងយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី លើអ៊ុយក្រែនកាលពីរដូវរងាឆ្នាំមុន ខណៈលោកបន្ថែមថា យានដ្រូន Shahed ប្រហែល ១.០០០គ្រឿង ត្រូវបានប្រើប្រាស់ក្នុងរយៈពេលប្រាំមួយខែមកនេះ។

ការវាយប្រហារលើមូលដ្ឋានជួយសម្រួលថាមពលរបស់អ៊ុយក្រែន កាលពីរដូវរងាឆ្នាំមុន បានបំផ្លាញប្រព័ន្ធថាមពលរបស់អ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ ហើយបានបង្ខំឲ្យទីក្រុងភាគច្រើនរបស់ប្រទេសនេះ ដាក់កម្រិតលើការប្រើប្រាស់ចរន្តអគ្គិសនី និងទឹកក្តៅ។

ទោះបីជាអ៊ុយក្រែនពង្រឹងការការពារដែនអាកាសរបស់ខ្លួនក៏ដោយ ក៏ក្រុមមន្ត្រីបានព្រមានអំពីហានិភ័យនៃការវាយប្រហារកើតឡើងម្តងទៀតនៅរដូវរងានេះ ដោយបណ្តាញថាមពលនៅមិនទាន់កសាងបានរួចរាល់ឡើងវិញ បន្ទាប់ពីយុទ្ធនាការចុងក្រោយនៃការទម្លាក់គ្រាប់បែកកាលពីមុននោះទេ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am