រដ្ឋបាលរបស់លោក Biden កំពុងតាមដានយ៉ាងអន្ទះសារ នូវជម្លោះរវាងប្រទេសកាណាដា និងឥណ្ឌាដោយមន្ត្រីមួយចំនួន ព្រួយបារម្ភថា វាអាចធ្វើឲ្យដួលរលំយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកចំពោះតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានដឹកនាំក្នុងការកាត់បន្ថយឥទ្ធិពលរបស់ប្រទេសចិន នៅទីនោះ និងនៅកន្លែងផ្សេងទៀត។

ជាទូទៅ រដ្ឋបាលនេះ នៅតែរក្សាថា ការចោទប្រកាន់របស់នាយករដ្ឋមន្ត្រីលោក Justin Trudeau ថារដ្ឋាភិបាលឥណ្ឌា មានជាប់ពាក់ព័ន្ធក្នុងឃាតកម្មលើជនផ្តាច់ខ្លួនសាសនាស៊ីកនៅជិតទីក្រុង Vancouver គឺជាបញ្ហាមួយរវាងប្រទេសទាំងពីរ។
ប៉ុន្តែតាមសេចក្តីរាយការណ៍ មន្ត្រីសហរដ្ឋអាមេរិក បានជំរុញឲ្យប្រទេសឥណ្ឌាសហការក្នុងការស៊ើបអង្កេត។ ប៉ុន្តែការអំពាវនាវទាំងនោះ ប្រទេសឥណ្ឌាមិនអើពើឡើយ ដែលបានច្រានចោលការចោទប្រកាន់នេះ។

នៅពីក្រោយហេតុការណ៍នេះ មន្ត្រីសហរដ្ឋអាមេរិក និយាយថាពួកគេជឿថា ការអះអាងរបស់លោក Trudeau គឺជាការពិត ហើយពួកគេបារម្ភថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi អាចនឹងអនុវត្តតាកទិកដើម្បីធ្វើឲ្យស្ងប់ស្ងាត់ក្រុមន្ត្រីប្រឆាំងលើទឹកដីបរទេស ដែលដូចទៅនឹងអ្នកដែលត្រូវបានប្រើប្រាស់ដោយរុស្ស៊ី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងប្រទេសកូរ៉េខាងជើង ដែលទាំងអស់នេះ បានប្រឈមមុខការចោទប្រកាន់ស្រដៀងគ្នា។