ការរត់ប្រណាំងសព្វាវុធនាវាមុជទឹក កំពុងកើនឡើងខ្លាំងខណៈប្រទេសចិន ចាប់ផ្តើមដំណើរការផលិតនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរជំនាន់ថ្មី ដែលនោះគឺជាលើកដំបូងត្រូវបានគេរំពឹងថា នឹងដាក់បញ្ហាប្រឈមចំពោះការកើនឡើងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងការតាមដានពួកវា។

អ្នកវិភាគ និងអ្នកតំណាងការពារជាតិប្រចាំតំបន់ និយាយថាភស្តុតាងបង្ហាញថាប្រទេសចិន កំពុងដំណើរការឲ្យមាននាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទីក ប្រភេទ096 ធ្វើប្រតិបត្តិការ មុនចុងទសវត្សរ៍នេះ ដោយឈានដល់ដំណាក់កាលថ្មី ក្នុងភាពស្ងប់ស្ងាត់របស់ខ្លួន ដែលផ្តល់ជំនួយមួយផ្នែកដោយ បច្ចេកវិទ្យារបស់រុស្ស៊ី។ ការស្រាវជ្រាវត្រូវបានពិភាក្សានៅក្នុងសន្និសីទមួយ កាលពីខែឧសភា នៅហាវិទ្យាល័យសង្គ្រាមកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងត្រូវបានចេញផ្សាយកាលពីខែសីហា ដោយវិទ្យាស្ថានសិក្សាសមុទ្រប្រទេសចិន ដែលព្យាករណ៍ថានាវាថ្មី នឹងធ្វើឲ្យពិបាកកាន់តែខ្លាំងក្នុងការតាមដាន។
យោងតាមអ្នកវិភាគចំនួន៧នាក់ និងមន្ត្រីយោធាមានមូលដ្ឋាននៅអាស៊ី៣នាក់ បានឲ្យដឹងថា ការសន្និដ្ឋាននោះ គឺអាចជឿទុកចិត្តបាន។ អ្នកវិភាគការស៊ើបអង្កេតបច្ចេកវិទ្យាកងទ័ពជើងទឹក និងជាសមាជិកនាវាមុជទឹកដែលបានចូលនិវត្តន៍ លោក Christopher Carlson ជាអ្នកស្រាវជ្រាវម្នាក់ក្នុងចំណោមអ្នកស្រាវជ្រាវជាច្រើន បាននិយាយថានាវាមុជទឹកប្រភេទ096 នឹងក្លាយជាសុបិន្តអាក្រក់។ ពួកវានឹងក្លាយជានាវាដែលពិបាកខ្លាំងក្នុងការរកឃើញ។
កិច្ចប្រឹងប្រែងមិនបានបង្ហាញឲ្យដឹង ក្នុងការបន្តផលិតនាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទីកមានអាវុធនុយក្លេអ៊ែរ និងដើរដោយថាមពលនុយក្លេអ៊ែររបស់ចិន ដែលគេស្គាល់ថាSSBNs នឹងជាអ្នកជំរុញមួយដ៏សំខាន់ ចំពោះការដាក់ពង្រាយដែលកើនឡើងនិងផែនការរៀបចំទុកជាមុនរបស់កងទ័ពជើងទឹកអាមេរិក និងកងទ័ពផ្សេងទៀត នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ការជំរុញនេះត្រូវបានគេរំពឹងថា នឹងកើនឡើង នៅពេលនាវាប្រភេទ096s ដាក់ចូលក្នុងប្រតិបត្តិការ។
