អ្នកទេសចរចាប់អារម្មណ៍ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បន្ទាប់ពីជួសជុលរួចរាល់

2023/10/09 08:16:48 pm        1.2 K

សៀមរាប៖ ពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកទេសចរជាតិ -អន្តរជាតិកាន់តែច្រើនឡើងៗទៅទស្សនា និងថតរូបនៅខ្លោងទ្វារតាកាវ បន្ទាប់ពីក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានជួសជុល​តួខ្លោងទ្វាររួចរាល់ រួមទាំងចម្លាក់ទេវតា និងអសុរៈទាញព្រ័ត្របានមួយចំនួន ហើយកែលម្អផ្លូវផង ងាយស្រួលភ្ញៀវទេសចរអាចឆ្លងកាត់ និងមានសុវត្ថិភាព។

អ្នកទេសចរពីររូប មកតាំងពីខេត្តកំពត និងភ្នំពេញ មានប្រសាសន៍ថា ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ មានចំណុចពិសេសជាងខ្លោងទ្វារផ្សេងៗទៀត ដោយសារតែខ្លោងទ្វារនេះ មានពន្លឺព្រះអាទិត្យរៀបលិចចាំងលើ ធ្វើឱ្យសម្រស់ខ្លោងទ្វារកាន់តែស្រស់ស្អាត។

ខ្លោងទ្វារតាកាវមិនត្រឹមតែជាកេរដំណែលរបស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ថែមទាំងអាចទស្សនា​ថ្ងៃរៀបលិច កសិន្ធុព័ទ្ធជុំវិញ ថតរូបជាមួយនិងប្លង់ស្អាតៗផង។ក្រៅតែពីការថតរូប ទេសចរចំណាយពេល ​ចំណាយអារម្មណ៍ជាមួយទិដ្ឋភាពថ្ងៃរៀបលិច នឹងទទួល​បានអារម្មណ៍ស្រស់ស្រាយទៅតាមធម្មជាតិ ផ្ទៃមេឃ ពន្លឺព្រះ អាទិត្យរៀបអស្តង្គត បូកជាមួយ​ស្ថាបត្យកម្មដ៏អស្ចារ្យរបស់ដូនតា ដែលនេះជាការចងចាំដ៏ល្អ ​និងមានក្តីសុខផ្លូវចិត្ត។ខ្លោងទ្វារតាកាវបច្ចុប្បន្ន​ បានបង្ហាញសម្រស់ និងភាពរឹងមាំ ត្រចះត្រចង់ឡើងវិញ​ឈរបង្អួត​ភ្ញៀវទេសចរយ៉ាងមោទកភាព ​ហើយប្រជាពលរដ្ឋក៏នឹងអាចធ្វើដំណើរឆ្លងកាត់​ទីនេះដោយ​សុខសុវត្ថិភាព​លែងមានការលំបាកដូចមុនទៀតហើយ។

អ្នកទេសចរក៏បានបង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលថា ​ពេលឃើញខ្លោងទ្វារតាកាវ បន្ទាប់ពី​អាជ្ញាធរជាតិអប្សរាបានជួសជុលតួខ្លោងទ្វាររួចរាល់នេះ​ មានភាពរឹងមាំ ​និងស្រស់ស្អាតខ្លាំងណាស់ ហើយលោកក៏មិនធ្លាប់បានឃើញ ឬស្គាល់ពីមុនសោះឡើយ។នេះជាមោទកភាពរបស់ខ្មែរសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានសិក្សាស្វែងយល់ ក៏ដូចជាចង់ឱ្យភ្ញៀវទេសចរគ្រប់រូបបានទៅទស្សនាទីនេះ ព្រមទាំង​ថតរូបភាពស្អាតៗ យកទៅចូលរួម​ផ្សព្វផ្សាយពីសក្កានុពលនៃកន្លែងទេសចរណ៍ថ្មីនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm