រដ្ឋាភិបាលរបស់ប្រទេសបារាំង និងអាល្លឺម៉ង់ ចាប់ផ្តើមកិច្ចប្រជុំរយៈពេលពីរថ្ងៃដែលមិនធ្លាប់មានពីមុនមកនៅទីក្រុងហាំប៊ឺក (Hamburg) នៅថ្ងៃចន្ទនេះ ក្នុងគោលបំណង ដើម្បីស្តារទំនាក់ទំនងឡើងវិញរវាងមហាអំណាចទាំងពីររបស់សហភាពអឺរ៉ុប ចំពេលមានការខ្វែងគំនិតគ្នាជាច្រើនស្តីពីគោលនយោបាយថាមពល ឧស្សាហកម្ម និងការពារជាតិ។

ក្រុមអ្នកវិភាគ និងសមាជិកសភា បាននិយាយថា កិច្ចសហការបារាំង-អាល្លឺម៉ង់ ដែលបានជំរុញគោលនយោបាយរបស់សហភាពអឺរ៉ុបអស់រយៈពេលជាច្រើនទស្សវត្សរ៍ បានបង្ហាញឲ្យឃើញថា វាមិនធ្លាប់មាន បើទោះបីជាវាមានភាពចាំបាច់ជាងពេលណាៗទាំងអស់ ដោយសារវិបត្តិជាច្រើនដែលប្លុកនេះ កំពុងប្រឈមមុខ។
អឺរ៉ុបកំពុងប្រឈមមុខនឹងការកើនឡើងនៃការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ច អព្យាក្រឹតកាបូន សង្រ្គាមអ៊ុយក្រែន ការផ្លាស់ប្តូរទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មសំខាន់របស់ចិន ហើយឥឡូវនេះ ក៏មានជម្លោះ នៅមជ្ឈិមបូព៌ាផងដែរ។
លោក Jacob Ross បាននិយាយនៅឯក្រុមប្រឹក្សាអាល្លឺម៉ង់ទទួលបន្ទុកកិច្ចការបរទេសថា៖«ដោយសារទំនាក់ទំនងបារាំង-អាល្លឺម៉ង់ ដោយសារបញ្ហាអឺរុប មិនស្របតាមនឹងបញ្ហាប្រឈម ដែលយើងកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះទេ» ។