កីឡាការិនីវាយកូនបាល់លេខ ២ ពិភពលោក Iga Swiatek ដណ្តើមបានពានទី ៥ ប្រចាំរដូវកាលនេះក្រោយយកឈ្នះកីឡាការិនី Liudmila Samsonova នៅវគ្គផ្តាច់ព្រ័ត្រលើកពាន China Open។

វគ្គផ្តាច់ព្រ័ត្រ China Open ដែលរៀបចំនៅទីក្រុងប៉េកាំងប្រទេសចិន Iga Swiatek បានយកឈ្នះគូប្រកួតរុស្ស៊ីលំដាប់លេខ ២២ ពិភពលោក Liudmila Samsonova ដោយលទ្ធផល ២ សិតផ្ទួនៗ ៦-២ និង ៦-២ ដោយចំណាយពេលត្រឹម ៦៩ នាទី ដើម្បីលើកពានទី ១៦ ក្នុងអាជីព។

នេះជាពានទី ៥ សម្រាប់កីឡាករប៉ូឡូញរូបនេះ បន្ទាប់ពីឈ្នះពាននៅទីក្រុង Doha ប្រទេសកាតា Stuttgart ប្រទេសអាល្លឺម៉ង់ Grand Slam, Roland Garros នៅបារាំង និង Warsaw Open ក្នុងទឹកដីកំណើតរបស់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ

