គុណភាពខ្យល់នៅសិង្ហបុរី ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ ខណៈមានកំណើនចំហេះព្រៃនៅប្រទេសឥណ្ឌូនេស៊ី

2023/10/09 02:11:59 pm        462

សន្ទស្សន៍ផ្លូវការបានបង្ហាញថា គុណភាពខ្យល់របស់ប្រទេសសិង្ហបុរី បានធ្លាក់ចូលទៅក្នុងកម្រិតគ្រោះថ្នាក់ដល់សុខភាព កាលពីថ្ងៃសៅរ៍ (៧ តុលា) ខណៈដែលការកើនឡើងនៃចំហេះព្រៃពីប្រទេសជិតខាងឥណ្ឌូនេស៊ី បាននាំមកនូវផ្សែងដ៏ខ្មួលខ្មាញ់ដល់ប្រទេសរដ្ឋមួយនេះ។

កាលពីម៉ោង២រសៀលថ្ងៃសៅរិ៍ (ម៉ោងក្នុងស្រុក) សន្ទស្សន៍ស្តង់ដារបំពុលខ្យល់រយៈពេល ២៤ម៉ោងនៅភាគខាងកើត និងកណ្តាលនៃប្រទេសសិង្ហបុរី គឺលើសពីកម្រិត១០០ ហើយនោះជាកម្រិតដ៏គ្រោះថ្នាក់មួយ ដែលមនុស្សម្នាត្រូវបានណែនាំឱ្យកាត់បន្ថយសកម្មភាពខាងក្រៅយូរ និងណែនាំឲ្យស្នាក់នៅក្នុងលំនៅឋាន។

ផ្សែងឆ្លងដែនមកពីចំហេះព្រៃ គឺជាបញ្ហាជាច្រើនឆ្នាំនៅអាស៊ីអាគ្នេយ៍ ដោយសារចន្លោះប្រហោងនៃបទប្បញ្ញត្តិ ធ្វើឱ្យក្រុមអាជ្ញាធរមានការលំបាកក្នុងការលុបបំបាត់ការអនុវត្តការកាប់ឆ្ការ និងដុតបំផ្លាញដីរបស់ប្រទេសឥណ្ឌូនេស៊ី។

ទីភ្នាក់ងារបរិស្ថានជាតិរបស់សិង្ហបុរីបាននិយាយថា ចំហេះសកម្មចំនួន២១២ទីតាំង ត្រូវបានរកឃើញនៅលើកោះស៊ូម៉ាត្រា ក្បែរនោះរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ កើនឡើងពីចំនួន៦៥ទីតាំង កាលពីថ្ងៃព្រហស្បតិ៍ផងដែរ។

ទីភ្នាក់ងារនោះបាននិយាយថា ការផ្លាស់ប្តូររយៈពេលខ្លីនៃទិសដៅខ្យល់ កាលពីរសៀលថ្ងៃសុក្រ បានធ្វើឱ្យផ្សែងមួយចំនួនហោះឆ្ពោះទៅរកប្រទេសសិង្ហបុរី ដែលធ្វើឱ្យគុណភាពខ្យល់របស់ប្រទេសនេះ កាន់តែអាក្រក់ទៅៗ។

កាលពីដើមសប្តាហ៍នេះ ប្រទេសម៉ាឡេស៊ី ក៏បានជំរុញឲ្យប្រទេសឥណ្ឌូណេស៊ី ចាត់វិធានការលើចំហេះនៅតាមព្រំដែនប្រទេសឥណ្ឌូណេស៊ី ខណៈគុណភាពខ្យល់ក្នុងប្រទេសម៉ាឡេស៊ីក៏ឡើងដល់កម្រិតគ្រោះថ្នាក់ផងដែរ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am