ចិន ៖ ប្រមុខការទូតចិន បាននិយាយនៅថ្ងៃចន្ទនេះថា លោកសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង អាចរៀបចំនូវភាពខ្វែងគំនិតគ្នា យ៉ាងសមហេតុផលបន្ថែមទៀត ខណៈលោកបានជួបជាមួយសមាជិកសភាជាន់ខ្ពស់អាមេរិកដែលមកធ្វើទស្សនកិច្ច។ មេដឹកនាំដែលមានសំឡេងភាគច្រើននៅព្រឹទ្ធសភា លោក Chuck Schumer គឺជាមន្ត្រីអាមេរិកជាន់ខ្ពស់ ចុងក្រោយគេ ដែលធ្វើទស្សនកិច្ចមកកាន់ប្រទេសចិន ខណៈទីក្រុងវ៉ាស៊ីនតោន ព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងប៉េកាំង ដែលបានដឹកនំាក្រុមការងារ៦នាក់ តាមសេចក្តីរាយការណ៍ ស្វែងរកជំនួបជាមួយមេដឹកនាំ លោក Xi Jinping។
ជំនួបជាមួយលោក Schumer នៅវិមានការទូតរដ្ឋ Diaoyutai State Guesthouse នៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេស លោក Wang Yi បានថ្លែងទៅកាន់គណៈប្រតិភូព្រឹទ្ធសភាថា លោកសង្ឃឹមថាដំណើរទស្សនកិច្ចរបស់ប្រតិភូ នឹងជួយភាគីទាំងពី រៀបចំភាពខ្វែងគំនិតគ្នាដែលមានរួចហើយឲ្យបានយ៉ាងសមហេតុផលបន្ថែមទៀត ដែលជួយឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរត្រលប់មករកផ្លូវនៃការអភិវឌ្ឍន៍យ៉ាងសុខដុម។ លោកសង្ឃឹមថា ពួកគេនឹងយល់យ៉ាងច្បាស់បន្ថែមទៀតចំពោះប្រទេសចិន បន្ទាប់ពីដំណើរទស្សនកិច្ច។
ទន្ទឹមនឹងនេះ លោក Schumer បានអរគុណដល់គណប្រតិភូចិន សម្រាប់ការស្វាគមន៍ទទួល ដោយបានកត់សំគាល់ថាមានបញ្ហាជាច្រើននៃការព្រួយបារម្ភធំៗ ដែលលោកព្យាយាមលើកឡើងអំឡុងដំណើរទស្សនកិច្ចនេះ។ លោកនិយាយថា វិស័យមានតួនាទីក្នុងកម្រិតមួយសម្រាប់ពាណិជ្ជកម្ម និងបុគ្គលិកអាមេរិក គឺជាគោលដៅទី២ របស់គណៈប្រតិភូលោក។

