កូរ៉េខាងត្បូង ៖ ក្រសួងពាណិជ្ជកម្ម បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង បានឃើញផលប៉ះពាល់តិចតួចពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនលើការនាំចូលប្រេងឆៅ និងឧស្ម័នធម្មជាតិរបស់ប្រទេសនេះ។
ក្រសួង បាននិយាយទៀតថា ក្រុមមន្ត្រីមកពីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល ក្រុមហ៊ុន Korea National Oil Corp ដែលគ្រប់គ្រងដោយរដ្ឋ និងក្រុមហ៊ុន Korea Gas Corp បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីព្រឹកមិញ ដើម្បីពិនិត្យមើលការផ្គត់ផ្គង់ប្រភពប្រេងសំខាន់ៗចំនួនពីរ បន្ទាប់ពីជម្លោះនេះ បានកើតឡើង។
រដ្ឋាភិបាលរំពឹងថា នឹងមិនមានការពន្យារពេល ឬការរំខានក្នុងការនាំចូលប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ានោះទេ ដោយសារទីតាំងជម្លោះ ស្ថិតនៅឆ្ងាយពីច្រកសមុទ្រនៃកោះHormuz ជាផ្លូវសមុទ្រដ៏សំខាន់ដែលប្រទេសកូរ៉េខាងត្បូង នាំចូលប្រេង និងឧស្ម័ន។
សេចក្តីថ្លែងការណ៍ បាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ភាគច្រើន ដែលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង កំពុងដំណើរការជាធម្មតា នៅក្នុងតំបន់មជ្ឈិមបូព៌ា។

