មេដឹកនាំសំឡេងភាគច្រើនព្រឹទ្ធសភាអាមេរិក លោក Schumer ជំរុញឲ្យប្រទេសចិនឈរនៅខាងប្រជាជនអ៊ីស្រាអែល

2023/10/09 10:42:26 pm        72

អាមេរិក ៖ មេដឹកនាំនៃសំឡេងភាគច្រើនរបស់ព្រឹទ្ធសភាអាមេរិក លោក Chuck Schumer កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យ​ប្រទេសចិន គាំទ្រអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដ៏ខ្លាំងក្លាដោយក្រុមហាម៉ាស ដោយបន្ថែមថា លោកមានការខកចិត្ត ដែលទីក្រុងប៉េកាំង បានមិនបង្ហាញ «ការអាណិតអាសូរ» សម្រាប់ប្រទេសនេះ កាលពីចុងសប្តាហ៍។

យុទ្ធជនមកពីក្រុមអ៊ីស្លាមហាម៉ាស បានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ៧០០នាក់ និងចាប់ខ្លួនរាប់សិបនាក់ទៀត ខណៈដែលពួកគេបានវាយប្រហារទីក្រុងនានារបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដែលជាការលុកលុយដ៏សាហាវបំផុតចូលទៅក្នុងទឹកដីអ៊ីស្រាអែល គិតចាប់តាំងពីមានការវាយប្រហាររបស់អេហ្ស៊ីប និងស៊ីរី នៅក្នុងសង្រ្គាម ដែលមានឈ្មោះថា «Yom Kippur» កាលពី ៥០ឆ្នាំមុន។

ជាការឆ្លើយតប ក្រសួងការបរទេសចិនបានជំរុញឲ្យ «ភាគីពាក់ព័ន្ធ» រក្សាភាពស្ងប់ស្ងាត់ និងបញ្ឈប់ជាបន្ទាន់នូវអរិភាព ដើម្បីការពារជនស៊ីវិល ដោយបន្ថែមថា «មធ្យោបាយជាមូលដ្ឋានចេញពីជម្លោះ គឺនៅក្នុងការអនុវត្តដំណោះស្រាយរដ្ឋ២ និងការបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីន»។

លោក Schumer កំពុងដឹកនាំគណៈប្រតិភូសភាតំណាងរាស្ត្រមកពីគណបក្សទាំង២ ទៅកាន់តំបន់អាស៊ី ដែលក្នុងនោះរួមបញ្ចូលទាំងការឈប់សំចតនៅកូរ៉េខាងត្បូង និងជប៉ុនផងដែរ។ ដំណើរនេះមានគោលបំណងជំរុញផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយនៅក្នុងប្រទេសចិន គណៈប្រតិភូនេះសង្ឃឹមថា នឹងជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping។

ក្នុងជំនួបជាមួយអ្នកការទូតជាន់ខ្ពស់របស់ចិន លោក Wang Yi ក្នុងទីក្រុងប៉េកាំង លោក Schumer បាននិយាយថា៖ «ព្រឹត្តិការណ៍ ដែលកំពុងបន្តកើតមាន នៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺគួរឲ្យរន្ធត់ណាស់។ ខ្ញុំជំរុញឲ្យប្រជាជនចិនឈរខាងប្រជាជនអ៊ីស្រាអែល និងថ្កោលទោសចំពោះការវាយប្រហារដ៏កំសាក និងសាហាវយង់ខ្នងនេះ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm