ចិន ៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន នៅថ្ងៃចន្ទ (ទី៩ ខែតុលា) នេះ បានប្រកាសថា ខ្លួនកំពុងបន្តការស៊ើបអង្កេតរបាំងពាណិជ្ជកម្មលើវិធានការរឹតបន្តឹងពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ ប្រឆាំងនឹងដីគោករយៈពេល ៣ខែទៀត ហើយការស៊ើបអង្កេត នឹងបញ្ចប់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។
យោងតាមសេចក្តីថ្លែងការណ៍តាមប្រព័ន្ធអ៊ីនធឺណេតរបស់ក្រសួង បានឲ្យដឹងថា ការពន្យារពេលនេះត្រូវបានធ្វើឡើងដោយសារតែភាពស្មុគស្មាញនៃសំណុំរឿងនេះ។
ប្រទេសចិនបានសម្រេចជាផ្លូវការ ដើម្បីចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការរឹតបន្តឹងពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ កាលពីថ្ងៃទី១២ ខែមេសាឆ្នាំនេះ ដែលពាក់ព័ន្ធនឹងទំនិញចំនួន ២.៤៥៥មុខ ក៏ដូចជាវិធានការពាក់ព័ន្ធដែលបានបង្កើត និងអនុវត្តដោយតំបន់កោះតៃវ៉ាន់ ដើម្បីហាមឃាត់ផលិតផលពីចិនដីគោក៕

