អ៊ីស្រាអែល ៖ ទាហានអ៊ីស្រាអែល និងរថក្រោះ ត្រូវបានគេមើលឃើញជួបជុំគ្នានៅតាមតំបន់ព្រំដែនជាមួយតំបន់ហ្គាហ្សា នាថ្ងៃចន្ទនេះ ។
អ៊ីស្រាអែល បានបើកការវាយប្រហារតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សរាប់រយនាក់ ដើម្បីសងសឹកនឹងការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តពួកគេ ពេលដែលក្រុមអ៊ីស្លាមហាម៉ាស់ បានសម្លាប់ពលរដ្ឋអ៊ីស្រាអែល ៧០០នាក់ និងបានចាប់ជម្រិតមនុស្សរាប់សិបនាក់ផ្សេងទៀត ។
ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅតាមបណ្តាលទីក្រុងជាច្រើនរបស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ គឺជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុត ហើយនិងបានគំរាមកំហែងបញ្ឆេះឲ្យមានកើតជម្លោះមួយទៀតនៅក្នុងសង្រ្គាមរយៈពេលយូរ ។
ជាការឆ្លើយតប ការវាយប្រហាតាមច្រកអាកាសអ៊ីស្រាអែល មានគោលដៅលើប្លុកអគាររស់នៅអ្នកស្រុក ផ្លូវក្រោមដី ព្រះវិហារ និងគេហដ្ឋានរបស់ក្រុមមន្រ្តីហាម៉ាស់ នៅតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្សជាង ៤០០នាក់ ធ្វើឲ្យលោកនាយករដ្ឋមន្រ្តី សន្យាសងសឹកយ៉ាងចាស់ដៃបំផុត ។
យន្តហោះចម្បាំងអ៊ីស្រាអែល ឧទ្ធម្ភាគចក្រ និងកាំភ្លើងធំ បានវាយប្រហារគោលដៅជាង ១ពាន់កន្លែងរបស់ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា កាលពីយប់កន្លែងទៅ ខណៈដែលយោធាបញ្ជូនអង្គភាពប្រយុទ្ធ ៤ក្រោមទៅកាន់តំបន់ភាគខាងត្បូង ជាកន្លែងដែលពួកគេបានបន្តការប្រយុទ្ធជាមួយក្រុមជីវពលអ៊ីស្លាម ៕

