ប្រធានាធិបតីអ៊ីរ៉ង់អបអរសាទរប៉ាឡេស្ទីនលើជ័យជំនះ ក្រោយវាយប្រហារអ៊ីស្រាអែល

2023/10/09 11:18:45 pm        89

អ៊ីស្រាអែល ៖[ កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានអបអរសាទរក្រុមជីវពលប៉ាឡេស្ទីន សម្រាប់អ្វីដែលលោកចាត់ទុកថាជាជ័យជំនះ ក្រោយការវាយប្រហារបង្ហូរឈាមខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល ពេលដែលក្រុមអ៊ីស្លាមហាម៉ាស់ សម្លាប់ជនជាតិអ៊ីស្រាអែល ៧០០នាក់ និងចាប់ខ្លួនមនុស្សរាប់សិបនាក់ផ្សេងទៀត ។ 

 ថ្លែងអំឡុងជំនួបគណៈរដ្ឋមន្រ្តីនៅទីក្រុងតេអេរ៉ង់ លោក Raisi បាននិយាយថា ការវាយប្រហារនេះ គឺជាការបង្ហាញពីការតស៊ូ ។ 

លោក Raisi និយាយថា វាគឺជាការក្រោកឈរប្រឆាំងនឹងរបបហ្សាអឺនក្លែងក្លាយ ។ ជនប៉ាឡេស្ទីន ទាហានប៉ាឡេស្ទីន ក្រុមប៉ាឡេស្ទីនទាំងអស់ និងសហគមន៍អ៊ីស្លាមទាំងអស់ គួរតែអបអរសាទរសម្រាប់ជ័យជំនះមួយនេះ ។ 

ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ដោយពុំបានផ្តល់សេចក្តីលម្អិតថា លោក Raisi បានពិភាក្សាលើដំណើរវិវត្តន៍ចុងក្រោយនៅប៉ាឡេស្ទីន អំឡុងការជជែកគ្នាតាមទូរស័ព្ទដាច់ដោយឡែកមួយទៀត ជាមួយលោក Ziyad al-Nakhalah ដែលជាអគ្គនាយកចលនាអ៊ីស្លាមជីហាដ ហើយនិងលោក Ismail Haniyeh ដែលជាប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ ។ 

ដោយឡែក លោក Ali Akbar Velayati គឺជាទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយថា នេះគឺជាប្រតិបត្តិការឈ្នះឈ្នះ ដែលនឹងសម្របសម្រួល ក៏ដូចជាពន្លឿនការដួលរលំរបស់របបហ្សាអឺន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm