អ៊ីស្រាអែល ៖ ការផ្ទុះដ៍ធំមួយចេញពីការវាយប្រហារតាមអាកាសបស់អ៊ីស្រាអែល ត្រូវបានគេឃើញនៅជាយក្រុងហ្កាហ្សានៅពាក់កណ្ដាលថ្ងៃច័ន្ទនេះ ខណៈដែលអ៊ីស្រាអែល បន្ដវាយប្រហារសងសឹកនឹងការវាយប្រហារ កាលពីថ្ងៃសៅរ៍របស់ក្រុមហាម៉ាស។
នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្ដេជ្ញាថានឹងធ្វើការសងសឹកឲ្យបានចាស់ដៃបំផុតចំពោះការចូលវាយលុកប្រទេសអ៊ីស្រាអែលេដោយក្រុមហាម៉ាស ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង៧០០នាក់ និងរាប់សិបនាក់ទៀត ត្រូវបានចាប់យកជាចំណាប់ថ្នូរ។ ការវាយប្រហារ កាលពីថ្ងៃសៅរ៍ គឺជាការវាយប្រហារដ៏បង្ហូរឈាមបំផុត នៅក្នុងទឹកដីអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហាររបស់អេហ្ស៊ីប និងស៊ីរី នៅក្នុងអំឡុងពិធីរំលឹកខួបយ៉ុម គីបពួរ (Yom Kippur) កាលពី៥០ឆ្នាំមុន។
យោងតាមក្រុមមន្រ្ដីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ការវេយប្រហារតាមអាអាកាសរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង៤០០នាក់ ក្នុងនោះរួមមាន កុមារ២០នាក់ផងដែរ៕

