ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី "

2023/10/09 11:53:29 pm        531

ភ្នំពេញ៖ ពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថត ខ្សែភាពយន្តភាគ រឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។

+ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរចំពោះអ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងតួសម្ដែងទាំងអស់ ក្នុងការថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» រហូតឈានដល់ការបិទបញ្ចប់ជាផ្លូវការនាថ្ងៃនេះ។

-សម្ដេចតេជោ ហ៊ុន សែន រឿងភាគប្រវត្តិសាស្ត្រ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បើថត គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងអស់ អាចឈានដល់ជាង ៣០០ ភាគ។

-សម្ដេចតេជោ ហ៊ុន សែន ការរីកចម្រើននៅកម្ពុជា បានបង្កឱ្យមានការលំបាកខ្លាំងដល់ដំណើរការថ តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដើម្បីឱ្យត្រូវតាមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។

-សម្ដេចតេជោ ថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានជួយឧបត្ថម្ភដល់ដំ ណើរការថតរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាការចំណាយច្រើនបំផុតមិនធ្លាប់ មាននៅក្នុងប្រវត្តិនៃការថតភាពយន្តនៅកម្ពុជា។

-សម្ដេចតេជោ ហ៊ុន សែន សោកស្ដាយចំពោះសាក្សីប្រវត្តិសាស្ត្រ ដែលបានទទួលមរណភាពនៅអំឡុងពេលថតខ្សែភាពយន្តប្រវត្តិសាស្ត្រ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលមិនបានមើល ភាពយន្តនេះ នៅក្រោយថតចប់ ក្នុងនោះមានដូចជាឯកឧត្ដម សុខ សារឿន, សម្ដេច ហ៊ុន ណេង, អ្នក គ្រូពេទ្យ តាំង លី និងប្អូនថ្លៃស្រីសម្ដេចតេជោ ជាដើម។

-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចនឹងមិនអនុញ្ញាតឱ្យថតសាច់រឿងរបស់សម្ដេចផ្សេងទីពីរ ដែលមានការបញ្ចូលដាក់មនោសញ្ចេតនារបស់អ្នកនិពន្ធ នាំឱ្យខុសប្រវត្តិសាស្រ្ដឡើយ។

-សម្ដេចតេជោ ហ៊ុន សែន ចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោក ដែលសុខចិត្តលះបង់អំណាច នៅពេលដែលខ្លួនកំពុងមានប្រជាប្រិយភាពខ្ពស់?

-សម្ដេចតេជោ៖ ការលះបង់របស់ខ្ញុំ គឺដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

-សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារទៅកាន់ក្រុមប្រឆាំងទាំងឡាយឱ្យភ្លឺភ្នែក និងផ្ដាំទៅក្រុមប្រឆាំងត្រូវរៀនសូត្រពីសម្ដេចឱ្យបានច្រើនបន្ថែមទៀត ខណៈកាលពីមុនក្រុមនេះតែងតែនិយាយថាសម្ដេចតេជោ មិនហ៊ានចុះចេញពីតំណែង ប៉ុន្ដែមកដល់ពេលនេះ សម្ដចតេជោ កំពុងធ្វើជាឪពុករបស់នាយករដ្ឋមន្រ្ដីរួចបាត់ទៅហើយ។

-សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំអាចរស់នៅយ៉ាងតិច ៣០ ឆ្នាំទៀត ហើយក៏នៅមានឥទ្ធិពលនៅក្នុងសង្គមកម្ពុជា ជាបន្តទៅទៀតដែរ។

-សម្ដេចតេជោ ៖ បើអ៊ីស្រាអែល មិនតម្រូវឱ្យយើងចាកចេញពីប្រទេសគេនោះទេ យើងនៅ តែបន្តរស់នៅជាមួយប្រជាជនអ៊ីស្រាអែល យើងមិនរត់ចោលប្រជាជនអ៊ីស្រាអែលនោះទេ។

-សម្ដេចតេជោ ហ៊ុន សែន៖ បើអ៊ីស្រាអែល តម្រូវឱ្យយើងជម្លៀសនិស្សិតជាង ៤០០ នាក់ចេញពីអ៊ីស្រាអែល កម្ពុជាមិនខ្លាចនឹងចំណាយថវិកាជួលយន្តហោះពិសេស ដើម្បីទៅដឹកនិស្សិតទាំងនោះ នោះឡើយ។

-សម្ដេចតេជោ ហ៊ុន សែន៖ សង្គ្រាមនៅអ៊ីស្រាអែល អាចរាលដាលទៅដល់លីបង់ ដែលមានក្រុមចលនាហេសប៊ូឡានៅទីនោះ។

-សម្ដេចតេជោ អំពាវនាវ ដល់ប្រទេសអ៊ីស្រាអែល និងហាម៉ាស់ ប្រកាន់ភ្ជាប់នូវភាពអត់ធ្មត់ និងប្រកាន់យកនៅការចរចារគ្នា ដើម្បីឈានទៅបញ្ចប់ការឈប់បាញ់។

-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សកាន់អំណាចសម្ដេចនៅតែមានសិទ្ធិក្នុងកិច្ចការងារនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនមានសិទ្ធិបញ្ជាលើកងកម្លាំងនោះទេ ប៉ុន្តែខ្ញុំមានសិទ្ធិខាងនយោបាយ។

-សម្ដេចតេជោ ហ៊ុន សែន៖ ការបន្តពូជនៅក្នុងអំណាច គឺជាការពិត រដ្ឋាភិបាលមួយ ត្រូវបន្តទៅរដ្ឋាភិ បាលមួយទៀត ដោយមិនមានដាច់។ ទី២ គឺជាការបន្តតំណែង តាមរយៈបក្សឈ្នះឆ្នោត។ ទី៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាកូនសម្ដេច ដែលទទួលបានការសិក្សាកម្រិតខ្ពស់ទាំងនៅក្នុង និងក្រៅប្រទេស ព្រមទាំងមានបទពិសោធន៍ការងារជាច្រើន។

-សម្ដេចតេជោ ហ៊ុន សែន៖ អ្នកវិភាគបរទេសមួយចំនួន គេសំណាងនៅត្រង់ គេកើតនៅប្រទេសអ្នក មាន ប៉ុន្តែខួរក្បាលគេ មិនពូកែជាងយើងនោះទេ។

-សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ថវិកាជូនតួសម្ដែងនៅក្នុងភាពយន្តប្រវត្តិសាស្ត្រ រឿងកូនប្រុសក្រោមព ន្លឺព្រះចន្ទពេញបូណ៌មី ជាង ៤០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០០ ដុល្លារ។ ចំពោះកុមារា កុមារី ដែលបានចូលរួមសម្ដែងនៅក្នុងភាពយន្តប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធប ណ្ឌិត ឧបត្ថម្ភនូវខ្សែកមាសទម្ងន់ ៥ ជីក្នុងម្នាក់ៗ ជំនួសឱ្យការមិនបានមេដាយ ដោយសារនៅជាកុមារ។


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm