ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើព្រះរាជសារចូលរួមសោកស្ដាយ និងរំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារលោក ចាន់ ឈាងគ្រី និងលោកស្រី នង ណារុន ដែលកូនប្រុសបង្កើតរបស់គាត់ គឺលោក ចាន់ ឧត្ដម ជានិសិត្សនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានបាត់បង់ជីវិតនៅក្នុងប្រទេសអ៊ីស្រាអែល ដោយសារតែការប្រយុទ្ធរវាងកងទ័ពអ៊ីស្រាអែល និង ក្រុមហាម៉ាស់។

