បញ្ហាអ៊ីស្រាអែល និងបម្រែបម្រួលអាកាសធាតុ ស្ថិតក្នុងការដេញដោលតាមទូរទស្សន៍ចុងក្រោយ មុនការបោះឆ្នោតប្រធានាធិបតីអាហ្សង់ទីន

2023/10/10 01:22:34 am        55

អុីស្រាអែល ៖ បេក្ខជនប្រធានាធិបតីចំនួនប្រាំនាក់របស់ប្រទេសអាហ្សង់ទីន បានប្រឈមមុខគ្នានៅក្នុងការជជែកដេញដោលតាមទូរទស្សន៍ចុងក្រោយ កាលពីថ្ងៃអាទិត្យ (ទី៨ តុលា) នៅមុនការបោះឆ្នោតថ្ងៃទី២២ ខែតុលា ដោយបញ្ហាស្តីពីសន្តិសុខ ការងារ បម្រែបម្រួលអាកាសធាតុ និងការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល គឺស្ថិតក្នុងចំណោមប្រធានបទផ្សេងៗទៀត។

លើផ្នែកសន្តិសុខ បេក្ខភាពរបស់គណបក្សកាន់អំណាច និងជាអ្នកឈ្នះលំដាប់ទី២ នៅក្នុងការស្ទង់មតិ គឺលោក Sergio Massa បានសន្យាថា នឹងបង្កើតទីភ្នាក់ងារសហព័ន្ធអាហ្សង់ទីន ដែលស្រដៀងនឹងការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក និងរួមបញ្ចូលក្រុមហាម៉ាសទៅក្នុងបញ្ជីអង្គការភេរវករ។

មេដឹកនាំស្តាំនិយមកណ្តាល និងជាអតីតរដ្ឋមន្ត្រីសន្តិសុខ លោកស្រី Patricia Bullrich បានវាយប្រហារចំពោះសេរីភាវូបនីយកម្មនៃឧស្សាហកម្មសព្វាវុធ និងការលក់សរីរាង្គមនុស្ស ជាគំនិតផ្ដួចផ្ដើម២ ដែលមានជាប់ទាក់ទងនឹងបេក្ខជនសេរីនិយម និងជាអ្នកនាំមុខគេ ក្នុងការស្ទង់មតិ គឺលោក Javier Milei។

បេក្ខជនប្រធានាធិបតី សម្រាប់គណបក្ស Libertad Avanza លោក Milei បានពិភាក្សាអំពីការបម្រែបម្រួលអាកាសធាតុ ដោយនិយាយថា វាជាផ្នែកមួយរបស់ប្រព័ន្ធនៃ «វដ្តចក្រសីតុណ្ហភាព» នៅក្នុងប្រវត្តិសាស្រ្តរបស់ភពផែនដី៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm