អ៊ីរ៉ង់អំពាវនាវឲ្យមានកិច្ចប្រជុំបន្ទាន់របស់ OIC ខណៈអ៊ីស្រាអែលប្រយុទ្ធជាមួយក្រុមហាម៉ាស

2023/10/10 01:24:32 am        76

អុីរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានអំពាវនាវឲ្យមានកិច្ចប្រជុំបន្ទាន់មួយរបស់អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) ខណៈដែលការប្រយុទ្ធគ្នា រវាងក្រុមហាម៉ាស និងកងកម្លាំងអ៊ីស្រាអែលបានផ្ទុះឡើង បន្ទាប់ពីមានការវាយប្រហារកាលពីចុងសប្តាហ៍លើអ៊ីស្រាអែល។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទ (ទី៩ ខែតុលា) នេះ។

អ្នកនាំពាក្យអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយថា៖ «ទីក្រុងតេអេរ៉ង់ បានអំពាវនាវឲ្យមានកិច្ចប្រជុំបន្ទាន់នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដើម្បីពិភាក្សាអំពីការវិវឌ្ឍ ក្នុងតំបន់»។

ជាមួយគ្នានេះ អ៊ីរ៉ង់បានប្រាប់ថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដែលជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ចំនួន ៧០០នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតត្រូវបានចាប់ខ្លួន ដោយក្រុមអ៊ីស្លាមហាម៉ាស។ ជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។

ដូចគ្នាដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា មិនមានភ័ស្តុតាង ដែលបញ្ជាក់ថា អ៊ីរ៉ង់នៅពីក្រោយការវាយប្រហារចុងក្រោយបង្អស់នេះលើអ៊ីស្រាអែលនោះទេ ប៉ុន្តែលោកបានលើកឡើងពីទំនាក់ទំនងដ៏យូរអង្វែង រវាងទីក្រុងតេអេរ៉ង និងក្រុមហាម៉ាស។

ការវាយប្រហាររបស់ក្រុមហាម៉ាស ដែលជាការលុកលុយដ៏ធំបំផុតចូលទៅក្នុងទឹកដីរបស់អ៊ីស្រាអែល ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ កើតមានស្របពេលជាមួយនឹងវិធានការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីជំរុញប្រទេសអារ៉ាប៊ីសាអ៊ូឌីតឆ្ពោះទៅរកការធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល ជាថ្នូរនឹងកិច្ចព្រមព្រៀងការពារជាតិ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ។ ការធ្វើបែបនេះនឹងធ្វើឲ្យមានការប៉ះទង្គិចដល់ការផ្សះផ្សាគ្នា នាពេលថ្មីៗនេះរបស់អារ៉ាប៊ីសាអ៊ូឌីតជាមួយនឹងទីក្រុងតេអេរ៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm