រដ្ឋាភិបាលចក្រភពអង់គ្លេស ប្រាប់តុលាការកំពូលអំពីតម្រូវការបន្ទាន់ សម្រាប់ផែនការជនអន្តោប្រវេសន៍រ៉្វាន់ដា

2023/10/10 04:13:47 am        460

មេធាវីតំណាងឲ្យរដ្ឋាភិបាល បានប្រាប់តុលាការកំពូលរបស់ចក្រភពអង់គ្លេស នៅថ្ងៃចន្ទ (ទី៩ ខែតុលា) នេះ ថា មានតម្រូវការសំខាន់ចាំបាច់ និងបន្ទាន់ សម្រាប់ផែនការរបស់រដ្ឋាភិបាល ក្នុងការនិរទេសជនអន្តោប្រវេសន៍ទៅកាន់ប្រទេសរ៉្វាន់ដា ដែលជាគោលនយោបាយមួយ ក្នុងចំណោមគោមនយោបាយសំខាន់ៗរបស់នាយករដ្ឋមន្ត្រី លោក Rishi Sunak ខណៈដែលរដ្ឋាភិបាលស្វះស្វែងរកការលុបចោលនូវសេចក្តីសម្រេច ដែលប្រកាសថា ការធ្វើបែបនេះ គឺខុសច្បាប់។

សូមរំលឹកថា កាលពីខែមិថុនា សាលាឧទ្ធរណ៍ទីក្រុងឡុងដ្រ៍ បានសម្រេចថា គម្រោងការបញ្ជូនជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ចម្ងាយជាង ៤.០០០ម៉ាយល៍ (៦.៤០០គីឡូម៉ែត្រ) ទៅកាន់អាហ្វ្រិកខាងកើត គឺមិនស្របតាមច្បាប់នោះទេ ដោយលើកឡើងថា រ៉្វាន់ដាមិនអាចចាត់ទុកបានថា ជាប្រទេសទី៣ ដែលមានសុវត្ថិភាពនោះឡើយ។

តុលាការបានសម្រេចថា អ្នកដែលត្រូវបានបញ្ជូនទៅប្រទេសរ៉្វាន់ដា នឹងមានហានិភ័យ ក្នុងការត្រូវបានបញ្ជូនទៅប្រទេសកំណើត ជាកន្លែងដែលពួកគេអាចប្រឈមនឹងការធ្វើទុក្ខបុកម្នេញ បើទោះបីជាមានការអះអាងសិទ្ធិជ្រកកោនស្របច្បាប់ក៏ដោយ។ នេះនឹងធ្វើឲ្យគោលនយោបាយមិនស្របច្បាប់ ក្រោមច្បាប់សិទ្ធិមនុស្សរបស់ចក្រភពអង់គ្លេស (HRA) ដែលបានធ្វើឲ្យអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស (ECHR) ជាផ្នែកនៃច្បាប់របស់ចក្រភពអង់គ្លេស។

ការសម្រេចចិត្តនេះ បានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់ការសន្យារបស់លោក Sunak ក្នុងការទប់ស្កាត់នូវការមកដល់នៃជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលធ្វើដំណើរតាមទូកតូចៗ នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេស៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm