
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយប្រាប់មេដឹកនាំព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Chuck Schumer អំឡុងជំនួបនៅទីក្រុងប៉េកាំងនាថ្ងៃចន្ទនេះថា ចិន និងសហរដ្ឋអាមេរិក គួរតែគោរពគ្នាទៅវិញទៅមក ហើយនិងរួមសហការណ៍លើកកម្ពស់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ។
លោក Xi បន្តថា សេដ្ឋកិច្ចចិន និងសហរដ្ឋអាមេរិក ត្រូវបានធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅ ហើយនិងអាចរកអត្ថប្រយោជន៍ ពីការអភិវឌ្ឍន៍គ្នាទៅវិញទៅមក ។
លោក Xiបានផ្តល់អនុសាសន៍បែបនេះ អំឡុងជំនួបជាមួយគណៈប្រតិភូសហរដ្ឋអាមេរិកដឹកនាំដោយមេដឹកនាំ ព្រឹទ្ធសភាសំឡេងភាគច្រើនលោក Chuck Schumer នៅទីក្រុងប៉េកាំង អំឡុងដំណើរទស្សនកិច្ចរបស់លោក ជាទីដែលលោកបានជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរូប រួមទាំងលោក Zhao Leji គឺជាប្រធានសភាប្រជាជាតិចិន និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao ។
សូមបញ្ជាក់ថា លោក Schumeកំពុងដឹកនាំគណៈប្រតិភូសភាដ៏កម្រក្នុងដំណើរទស្សនកិច្ចមកកាន់អាស៊ី ដែលរួមបញ្ចូលទាំងការឈប់សំចតនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ។
ដំណើរទស្សនកិច្ចនេះ មានគោលដៅជំរុញសេដ្ឋកិច្ច និងផលប្រយោជន៍សន្តិសុខជាតិសហរដ្ឋអាមេរិក ៕