គ្រូ​កម្ពុជា​ជឿជាក់​កូន​ក្រុម​នឹង​បង្ហាញ​ទម្រង់​លេង​មួយ​ដ៏​គាប់ប្រសើរ​ក្នុង​ជំនួប​ជាមួយ​បា​រ៉ែ​ន​យប់​នេះ​

2021/06/03 05:28:52 pm        157

​បាល់ទាត់៖ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ប្រកួត ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​បា​រ៉ែ​ននា​វេលា​ម៉ោង ១១៖៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែ​មិថុនា​នេះ​ត្រូវ​នឹង​ម៉ោង​នៅ​កម្ពុជា នៅ​ក្នុង​ជំនួប​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup Qatar 2022 ពូ​ល ​C ខណៈ​លោក Ryu Hirose គ្រូបង្វឹក​ក្រុម​គោព្រៃ​កម្ពុជាបាន​បង្ហាញ​ការ​ជឿ​ជាក់​លើ​កូន​ក្រុម ពិសេស​កីឡាករ​វ័យក្មេង​នឹង​បង្ហាញ​នូវ​ទម្រង់​លេង​មួយ​ដ៏​គាប់​ប្រសើរ ក្នុង​ជំនួប​ជាមួយ​ក្រុម​កំពុង​ឈរ​លេខ​២ ក្នុង​ពូ​ល​នេះ។​

​លោក Ryu Hirose បាន​បញ្ជាក់​ថា វា​ពិតជា​មានការ​ប្រកួតប្រជែង​ខ្លាំង​ណាស់ ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​ខ្លួន​ចង់បាន​នៅ​ក្នុង​ពូ​ល​នេះ ប៉ុន្តែ​កម្ពុជា​មិនដែល​បោះបង់​ឆន្ទៈ​ដើម្បី​ប្រជែង​នឹង​ក្រុម​ដទៃ​ទេ ជាក់ស្ដែង​ការប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បា​រ៉ែ​ន​យប់​នេះ ​លោក​ថា បា​រ៉ែ​ន​គឺជា​ក្រុម​ល្អ​ទាក់ទង​នឹង​សមត្ថភាព​រាង​កាយ ប៉ុន្តែ​ក្រុម​កម្ពុជា​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រជែង​ជាមួយ​ពួកគេ​ឡើយ។​ ​ជុំវិញ​ការ​ជ្រើស​រើស​កីឡាករ​វ័យក្មេង​ចូលរួម​ប្រកួត​ជម្រុះ​នេះ​វិញ គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​ដដែល​បន្ដថា ការ​ជ្រើសរើស​កីឡាករ​ថ្មី និង​ក្មេង​មួយ​ចំនួន​នេះ ព្រោះ​គោលដៅ​ផ្សេង​មួយទៀត​គឺ SEA Games។ លោក​ចង់​ឲ្យ​ពួកគេ​មានឱកាស​លេង និង​ទទួល​បាន​បទពិសោធន៍​ដ៏​មានតម្លៃ​សម្រាប់​អនាគត​ពួកគេ និង​អនាគត​នៃ​បាល់ទាត់​កម្ពុជា។

លោក​គិត​ថា ពួកគេ​មាន​សក្ដានុពល​ក្នុង​ការ​ប្រយុទ្ធ បើ​ប្រៀបធៀប​ជាមួយ​កីឡាករ​ដែល​មាន​បទពិសោធន៍​មួយ​ចំនួន។ ពួកគេ​មាន​ទំនុក​ចិត្ត​ខ្ពស់ ទោះបី​ពួកគេ​នៅ​ក្មេង​ក៏ដោយ។ លោក​ជឿ​ជាក់​ថា ពួកគេ​នឹង​បង្ហាញ​អ្នកគាំទ្រ​នូវ​ទម្រង់​លេង​គាប់ប្រសើរ​មួយ​យប់​នេះ។​ ​គួរ​ដឹង​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​សល់​ការ​ប្រកួត​ ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០២២ ចំនួន ៣​ប្រកួត​ក្នុង​ដៃ ខណៈ​បន្ទាប់ពី​ជួប​ម្ចាស់ផ្ទះ​បា​រ៉ែ​ន​យប់​នេះ កម្ពុជា​នឹង​បន្ដ​ជួប​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់នា​ថ្ងៃ​ទី​៧ ខែ​មិថុនា វេលា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​) និង​ចុងក្រោយ​ជួប​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់នា​ថ្ងៃ​ទី​១១ ខែ​មិថុនា វេលា​ម៉ោង ៩៖៣០​នាទី​យប់ ​(​ម៉ោង​នៅ​កម្ពុជា​)។ សម្រាប់​បេសកកម្ម​សេសសល់​របស់​ក្រុម​គោព្រៃ​កម្ពុជា​នេះ​ដែរ នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News៕​

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        265
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm