ចិនប្រឆាំងនិងថ្កោលទោសសកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស

2023/10/10 04:21:10 am        444

ប្រទេសចិន នៅថ្ងៃចន្ទ (ទី៩ ខែតុលា) បាននិយាយថា ខ្លួន «ប្រឆាំង និងថ្កោលទោស» ចំពោះអំពើហិង្សាលើជនស៊ីវិល ក្នុងដែនដីអ៊ីស្រាអែល និងប៉ាឡេស្ទីន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់ថា៖ «ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃជម្លោះនាពេលថ្មីៗនេះ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ ទីក្រុងប៉េកាំងមានការសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់ជីវិតជនស៊ីវិល ដែលបណ្តាលមកពីជម្លោះនេះ ហើយប្រឆាំង និងថ្កោលទោស ចំពោះសកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល»។

លោកស្រី Mao បានបន្ថែមថា៖ «ចិនប្រឆាំងសកម្មភាព ដែលធ្វើឲ្យជម្លោះកាន់តែរីករាលដាល និងបំផ្លាញស្ថិរភាពក្នុងតំបន់ ហើយសង្ឃឹមថា នឹងមានបទឈប់បាញ់ និងបញ្ចប់សង្រ្គាម និងស្ដារសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

លោកស្រីក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ «ដើរតួនាទីរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងរួមគ្នាលើកកម្ពស់ការបន្ថយកម្ដៅនៃស្ថានការណ៍»។ លោកស្រី Mao បាននិយាយថា «ផ្លូវដើម្បីដោះស្រាយវដ្ដចក្រនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល គឺស្ថិតនៅក្នុងការបន្តការចរចាសន្តិភាព»។

កាលពីថ្ងៃទី៧ ខែតុលា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់មីស៊ីលជិត ៣.០០០គ្រាប់ប្រឆាំងនឹងអ៊ីស្រាអែល ហើយក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ បានសម្រុកចូលចូលទឹកដីអ៊ីស្រាអែលភាគខាងត្បូងដោយធ្វើជម្លោះ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនឈេះឡើងវិញ។

ឧបទ្ទវហេតុនេះបានកើតឡើងចំពេលមានភាពតានតឹងកើនឡើងជាច្រើនខែនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ និងមួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស ដែលជាក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានបើកការវាយប្រហារដ៏ធំលើអ៊ីស្រាអែល ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ៣០០នាក់។ ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើតំបន់ហ្គាហ្សា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៣១៣នាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm