លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និយាយថា អ៊ីស្រាអែលទើបតែចាប់ផ្ដើមការវាយលុកពេញបន្ទុកក្នុងតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏ធំមិនធ្លាប់មានលើប្រទេសរបស់លោក។

លោក Netanyahu បានប្រកាសបែបនេះនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិ ខណៈអ៊ីស្រាអែល បង្កើនការវាយលុករបស់ខ្លួននៅថ្ងៃទី៣នៃការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាក្នុងតំបន់ហ្គាហ្សា។
អ៊ីស្រាអែល បានប្រកាសសង្រ្គាមជាផ្លូវការលើក្រុមហាម៉ាសកាលពីថ្ងៃអាទិត្យក្រោយការវាយប្រហារមិធ្លាប់មានដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានបណ្ដាលឲ្យមនុស្សជាង១.៦០០នាក់ស្លាប់រួមទាំងជនជាតិអាមេរិក ១១នាក់។
ចំណែក ក្រសួងការបរទេសរបស់ថៃកាលពីថ្ងៃចន្ទនិយាយថា ជនជាតិថៃ១២នាក់ត្រូវបានសម្លាប់១១នាក់ត្រូវបានចាប់ជាជម្រិតខ្មាំង និង៨នាក់រងរបួស។
វិទ្យុទាហានអ៊ីស្រាអែល បានរាយការណ៍ថា ចាប់តាំងពីផ្ទុះជម្លោះនេះ ជនជាតិអ៊ីស្រាអែលជាង៩០០នាក់បានស្លាប់ ។យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីន៦០០នាក់បានស្លាប់។ចំណែកមនុស្សរាប់ពាន់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើហ្កាហ្សា។
លោក Netanyahu និយាយថា យើងទើបតែបានចាប់ផ្ដើមការវាយប្រហារលើក្រុមហាម៉ាសប៉ុណ្ណោះ។ អ្វីដែលយើងត្រូវធ្វើចំពោះសត្រូវរបស់យើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ នឹងកម្ទេចពួកគេចោលតរាប់ជំនាន់៕
