ជំនួយការជាន់ខ្ពស់របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បាននិយាយថា ការវាយប្រហាររបស់ក្រុមហាម៉ាស់ គឺជាការព្រមានដល់រដ្ឋអារ៉ាប់ណាមួយ ដែលគិតអំពីការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល។

លោកអាល់លី អាក់បា វ៉េឡាយ៉ាទី (Ali Akbar Velayati) ដែលផ្តល់យោបល់ដល់លោក អាលី ខាមីណេ(Ali Khamenei)ដែលមេដឹកនាំកំពូលអំពីកិច្ចការបរទេស បានបញ្ជាក់ថា ការវាយប្រហារនេះ នឹងធ្វើឲ្យ អ៊ីស្រាអែលឯកោ នៅក្នុងតំបន់ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាច្រើនជាមួយបណ្តាប្រទេសភាគច្រើនមូស្លីមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកវ៉េឡាយ៉ាទី បានប្រាប់រដ្ឋមន្ត្រីការបរទេសស៊ីរីនៅក្នុងការសន្ទនាតាមស័ព្ទកាលពីថ្ងៃចន្ទថា៖«បណ្តាប្រទេសអារ៉ាប់ដែលមានបំណងចង់បង្កើតទំនាក់ទំនងការទូតជាមួយរបបជ្វីហ្វនិយម( Zionist) ឥឡូវនេះត្រូវតែទទួលយកមេរៀនពីអ្វី ដែលបានកើតឡើង ហើយគិតឲ្យបានពីរដងមុននឹងធ្វើដូច្នេះ»។ លោកបានបន្ថែមថា៖«ពួកគេកំពុងបន្តផែនការដែលឥតប្រយោជន៍។
ការអធិប្បាយរបស់អតីតរដ្ឋមន្ត្រីការបរទេសរូបនេះ ហាក់ដូចជាផ្តោតជាសំខាន់ទៅលើប្រទេសអារ៉ាប៊ីសា អ៊ូឌីតដែលជាគូប្រជែងក្នុងតំបន់របស់អ៊ីរ៉ង់ ដែលបាននិងកំពុងធ្វើកិច្ចចរចាធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល ដែលបានបដិសេធក្រុមមេដឹកនាំប៉ាឡេស្ទីនទាំង ស្រុង។

